ចំនួនអ្នកស្លាប់ដោយទឹកជំនន់នៅឥណ្ឌូណេស៊ី កើនដល់៣០៣នាក់
N
Nary Vann
30 វិច្ឆិកា 2025 06:04 AM

រដ្ឋធានីហ្សាការតា៖ ប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូណេស៊ី បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការរអិលបាក់ដី បន្ទាប់ពីព្យុះភ្លៀងស៊ីក្លូននៅកោះសូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់៣០៣នាក់ហើយ ពោលគឺកើនឡើងពីតួលេខមុនចំនួន១៧៤នាក់...។

តំបន់មួយចំនួនធំនៃប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ បានរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងពីព្យុះស៊ីក្លូនអស់រយៈពេលមួយសប្តាហ៍ ជាមួយនឹងព្យុះត្រូពិចដ៏កម្រមួយបានបង្កើតឡើងនៅច្រកសមុទ្រម៉ាឡាកា។ យ៉ាងហោចណាស់មនុស្ស ២៧៩នាក់នៅតែបាត់ខ្លួន ខណៈមនុស្សប្រហែល ៨ម៉ឺននាក់ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ហើយរាប់រយនាក់ទៀតកំពុងជាប់គាំងនៅក្នុងខេត្តចំនួន៣នៅទូទាំងកោះសូម៉ាត្រា។

កិច្ចខិតខំប្រឹងប្រែងឆ្លើយតបរួមមាន៖ ការផ្ដល់ជំនួយពីឧទ្ធម្ភាគចក្រ ជាពិសេស នៅក្នុងតំបន់ភាគខាងជើង ដែលរងការខូចខាតយ៉ាងដំណំដោយទឹកជំនន់ បានកាត់ផ្តាច់ផ្លូវថ្នល់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនង។ កិច្ចខិតខំប្រឹងប្រែងកំពុងបន្ត ដើម្បីកាយបំណាក់ដី ហើយការគាំទ្រផ្នែកយោធានឹងត្រូវបានបង្កើន ដើម្បីជួយដល់ការសង្គ្រោះ។ ដោយឡែក នៅ​ប្រទេស​ថៃ ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ទឹក​ជំនន់​នៅ​ភាគ​ខាង​ត្បូង​ បាន​កើន​ឡើង​ដល់១៦២​នាក់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត