បាក់ទំនប់ទឹកខេត្ត ស៊ីង បុរី៖ អាជ្ញាធរថៃប្រកាសអាសន្ន ខណៈប្រជាជនឆ្លេឆ្លារត់រកទីទួលសុវត្ថិភាពទាំងយប់
N
Nary Vann
15 វិច្ឆិកា 2025 07:30 AM

រាជធានីបាងកក៖ ប្រទេសថៃបានប្រកាសអាសន្ននៅខេត្ត ស៊ីង បុរី (Sing Buri) បន្ទាប់ពីទំនប់ការពារទឹកបានបាក់ បង្កឱ្យមានទឹកជំនន់ភ្លាមៗជន់លិចសហគមន៍យ៉ាងដំណំ និងបង្ខំឱ្យពលរដ្ឋឆ្លេឆ្លាត្រូវជម្លៀសខ្លួនទាំងយប់។

កាសែតថៃ The Nation បានរាយការណ៍ថា កាលពីយប់ថ្ងៃទី១៤វិច្ឆិកា ប្រជាពលរដ្ឋនៅឃុំ ទុនភូ (Ton Pho) ស្រុកមឿង (Muang) ខេត្ត ស៊ី បុរី បានប្រឈមមុខនឹងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីទំបន់ទប់ទឹកជំនន់បានបាក់រលំភ្លាមៗ បង្កឱ្យមានទឹកជំនន់ទ្រង់ទ្រាយធំ។ រដ្ឋបាលក្នុងតំបន់បានចេញសេចក្តីជូនដំណឹងជាបន្ទាន់ដល់ប្រជាពលរដ្ឋ ឱ្យប្រមូលទ្រព្យសម្បត្តិ របស់របរទៅកាន់ទីទួលសុវត្ថិភាព និងបង្កើនការប្រុងប្រយ័ត្នចំពោះករណីឆ្លងចរន្តអគ្គិសនី។

អាជ្ញាធរកំពុងពិនិត្យស្ថានការណ៍ ខណៈកិច្ចខិតខំប្រឹងប្រែងជួសជុលបន្ទាន់មួយត្រូវបានផ្តួចផ្តើមឡើង ដោយមានការប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ជួយសម្រួលលំហូរទឹក។ មន្ត្រីបានប្រើប្រាស់គំនរឈើ និងដំឡើងបាវខ្សាច់ធំធំៗ ដើម្បីបង្កើតជារបាំងបណ្តោះអាសន្ន ដើម្បីពន្យឺតលំហូរទឹក។ របាយការណ៍បឋមបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងពេញមួយយប់ បានកាត់បន្ថយរំហូរទឹកយ៉ាងខ្លាំង ដោយកាត់បន្ថយផលប៉ះពាល់បន្ថែមទៀតដល់សហគមន៍ក្បែរនោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត