ត្រឹមមួយសប្តាហ៍នេះ ស្រុកចំនួន៦ក្នុងខេត្តសៀមរាប រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង
S
Sreyleak Yith
14 វិច្ឆិកា 2025 05:00 AM

ក្រុងសៀមរាប៖ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្រុកចំនួន៦ រួមមាន ស្រុកវ៉ារិន ស្រុកស្វាយលើ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកស្រីស្នំ និងស្រុកស្វាយលើ ខេត្តសៀមរាប បានរងផលប៉ះពាល់ និងខូចខាត ដោយសារគ្រោះមហន្តរាយជំនន់ទឹកភ្លៀង..។

រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៣វិច្ឆិកា លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត និងអ្នកពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ឃើញថា ស្រុកចំនួន៦នោះមាន២៣ឃុំ ភូមិចំនួន១៥៨ ក្នុងនោះ មានផលប៉ះពាល់ រួមមាន៖ ផ្ទះសាលារៀន អគាររដ្ឋបាល មន្ទីរពេទ្យ-មណ្ឌលសុខភាព វត្តអារាម ផ្លូវថ្នល់ ស្ពាន  សត្វ និងដំណាំ។ រដ្ឋបាលខេត្ត បានដាក់ចេញនូវវិធានការចាំបាច់សម្រាប់ឆ្លើយតប និងដោះស្រាយបញ្ហាចំពោះមុខ ដោយណែនាំដល់អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវរួមសហការគ្នាចាត់វិធានការដោះស្រាយបញ្ហាជន់លិចដំណាំស្រូវ ហេដ្ឋារចនាសម្ធ័ន្ធ ជាពិសេសបញ្ចៀសជំនន់ជន់លិចបរិវេណវិទ្យាល័យអង្គរជុំ។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្មីៗ ព្យាករឃើញថា ព្យុះទី២៥ឈ្មោះ កាលម៉េហ្គី និងព្យុះទី២៦ ឈ្មោះហ្វុងវង់ បានវិវត្តទៅជាព្យុះសង្ឃរា ធ្វើឱ្យមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានខ្លាំងបក់លើ សមុទ្ទចិនខាងត្បូង សមុទ្ទកម្ពុជា សមុទ្ទអាន់ដាម៉ាន់ និងអាងទន្លេមេគង្គ។ ស្ថានភាពបែបនេះ ធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងអមមកជាមួយបាតុភូត ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីពី២០ដល់៤០ភាគរយ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត