បើភ្នែកមានអាការទាំង៤នេះ ជាសញ្ញាបញ្ជាក់រាងកាយមានជំងឺទឹកនោមផ្អែម
S
Sreyleak Yith
12 វិច្ឆិកា 2025 01:30 PM

សុខភាព៖ រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ មាន​ដូចជា​ នោម​ញឹកញាប់​ ស្រក​ទម្ងន់​ភ្លាម​ៗ ឃ្លាន​ ​ស្ពឹក​ដៃ​ឬ​ជើង​ ស្បែក​ស្ងួត ការ​ឆ្លង​មេរោគ​ និង​មានអាការ​អស់​កម្លាំង​រ៉ាំរ៉ៃ​។ លើសពីនេះ ជំងឺ​ទឹក​នោម​ផ្អែម​ ក៏​អាច​ជះ​ឥទ្ធិពល​ដល់​ភ្នែក​​ផងដែរ។​ ក្នុងនោះ បើសិនលោកអ្នកមានរោគសញ្ញា៤យ៉ាងខាងក្រោមនេះ អាចបញ្ជាក់​ថា ​លោកអ្នកមាន​ជំងឺ​ទឹក​នោម​ផ្អែមហើយ​...។

១.ភ្នែក​ហត់​នឿយ​រ៉ាំរ៉ៃ​៖ ធ្វើការ​រយៈពេល​យូរ​ម៉ោង​​ អាច​ធ្វើ​ឱ្យភ្នែក​ហត់​នឿយ​ វា​ក៏​អាច​បង្ហាញ​ពី​សញ្ញា​នៃ​បញ្ហា​ធ្ងន់ធ្ងរ​ផង​ដែរ​។ ការ​ចំណាយ​ពេល​ច្រើន​ម៉ោង​នៅ​មុខ​អេក្រង់​កុំព្យូទ័រ​ ឬ​ការ​​អាន​អក្សរ​តូច​ៗ​ អាច​បណ្ដាល​ឱ្យ​ភ្នែក​ហត់នឿយ​ដូច​គ្នា ប៉ុន្តែប្រសិនបើ​អាការនេះ​មិន​បាត់​ទៅ​វិញ​ភ្លាម​ៗ​ ឬ​ប្រសិនបើ​​មាន​រយៈពេល​៣​ថ្ងៃ​ ឬ​យូរ​ជាង​នេះ រាងកាយអាច​​នឹង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​។ ២.មិន​អាច​ផ្ដោត​អារម្មណ៍​៖ អាការ​ព្រិល​ភ្នែក​អាចកើតមាន ពេលដែលលោកអ្នកចំណាយ​ពេល​ច្រើន​នៅ​មុខ​អេក្រង់​កុំព្យូទ័រ​ ឬ​អាន​អក្សរ​តូច​ៗ​ ប៉ុន្តែ​ពេល​ខ្លះ​​ក៏​អាច​បង្ហាញ​ថា រាងកាយ​កំពុងមានបញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូច​គ្នា​។ ដូច្នេះ យកល្អគួរ​​ទៅមន្ទីរពេទ្យពិនិត្យរក​មើលជំងឺ​ទឹក​នោម​ផ្អែម ទើប​ជា​ការ​ប្រសើរ​។

៣.ភ្នែក​រំញោច​នឹង​ពន្លឺ៖ ការ​ឆ្លង​មេរោគ ការ​រហែក​កញ្ចក់​ភ្នែក​ ឬ​ជំងឺ​មួយ​ចំនួន​ ដូចជា​​ជំងឺ​រលាក​ស្រោម​ខួរ​ ​អាច​ធ្វើ​ឱ្យ​ភ្នែក​មាន​រំញោច​ខ្លាំង​ជាមួយ​នឹង​ពន្លឺ​ជាង​ធម្មតា​។ ក្នុង​ករណី​ដែល​មាន​អាការបែបនេះ​ ហើយ​មិន​បាត់​ទៅ​វិញ​នៅ​ក្នុង​រយៈពេល​ខ្លី​ គួរទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ដើម្បីរកមើលជំងឺទឹកនោមផ្អែម។ ៤.ព្រិល​ភ្នែក​៖​ ជំងឺ​ទឹក​នោម​ផ្អែម​​​​​​ បង្ហាញ​ឱ្យ​​ដឹង​ថា​ កម្រិត​ជាតិ​គ្លុយកូស​​ក្នុងខ្លួនខ្ពស់​ពេក​ ឬ​ទាប​ពេក​។ នៅ​ពេល​ដែល​កើត​ជំងឺ​នេះ​ សារធាតុ​រាវ​ហូរ​ចូល​ទៅ​ក្នុង​កែវ​ភ្នែក​ ដែល​អាច​បណ្ដាល​ឱ្យព្រិលភ្នែក​ បង្កឱ្យកែវ​ភ្នែក​​ឡើង​ហើម​ និង​ផ្លាស់ប្ដូរ​រូបរាង​។ មួយវិញទៀត ការ​ផ្លាស់ប្ដូរ​នេះ​ ក៏អាច​ធ្វើ​ឱ្យ​ភ្នែក​ពិបាក​ផ្ដោត​អារម្មណ៍​​ និង​មើល​​មិន​សូវ​​ច្បាស់​៕
ដកស្រង់ពី៖ Hello គ្រូពេទ្យ




អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត