អាហារ​៥ប្រភេទមិនគួរមើលរំលង ព្រោះជួយដល់ភ្នែក​ឱ្យភ្លឺច្បាស់​ល្អ
S
Sreyleak Yith
11 តុលា 2025 08:00 AM

សុខភាព៖ មនុស្សម្នាក់ៗក្រៅ​ពី​រៀន និង​ធ្វើការងារ​មុខ​កុំព្យូទ័រ ​ក៏ចំណាយ​ពេលរាប់​ម៉ោង​លើទូរសព្ទ គួប​ផ្សំបរិស្ថាន​ខ្យល់​ពុលដែលបានបំភាយចេញពីយានយន្តនានា កម្ដៅ​ថ្ងៃ និង​របប​អាហារ​មិនត្រឹមត្រូវ​ ធ្វើឱ្យភ្នែក​​ប្រែ​ពី​ថ្លា​ឆ្វង់ទៅ​ជា​ល្អក់​ លឿងបណ្ដើរៗ ហេតុនេះ​ ត្រូវ​ចេះ​ការពារ​ភ្នែក​ឱ្យ​បាន​ល្អ។ ចំពោះវិធីជួយភ្នែកងាយៗ ដោយគ្រាន់តែទទួលទានអាហារ៥ប្រភេទ ដូចដែលបានជម្រាបជូនខាងក្រោម នោះលោកអ្នកនឹងទទួលបានភ្នែកភ្លឺច្បាស់វិញមិនខាន...។

.ការ៉ុត៖ ការ៉ុត ​ប្រមូល​ផ្តុំ​ដោយ​វីតាមីន​សារធាតុ​រ៉ែ​ខនិជ និង​ជាតិ​បេតាការ៉ូតែន (Beta-carotene) ​ជា​ប្រភេទ​វីតាមីន A។ សារធាតុ​ទាំង​នេះ រួម​ចំណែក​យ៉ាង​ច្រើន​​ចំពោះ​សុខភាព​ភ្នែក ការពារ​គំហើញ ជួយ​រេទីន​ភ្នែក និង​ជំរុញ​ផ្នែក​ដទៃ​ទៀត​នៃ​ភ្នែកឱ្យ​ដំណើរការ​បំពេញ​មុខ​ងារ​បាន​ត្រឹម​ត្រូវ។ ដូច្នេះ គួរ​មាន​ទម្លាប់​ទទួល​ទានការ៉ុត ឬ​ទឹក​ការ៉ុត​ប្រចាំ​ថ្ងៃ ដើម្បី​ភ្នែក​ភ្លឺ​ថ្លា​ល្អ។ .គ្រាប់​ធញ្ញជាតិសម្រូប៖ ការទទួលទានគ្រាប់​ធញ្ញជាតិសម្រូប ឬ Whole Grains ល្អសម្រាប់ភ្នែក ព្រោះវាមាន​ផ្ទុក​ជាតិ​ស្ករគ្លុយ​កូស ដែល​មាន​ប្រសិទ្ធ​ភាព​បន្ថយ​ហានិភ័យ​ជំងឺ​ខូច​ពណ៌​នៃ​រេទីនភ្នែកពេលចាស់ទៅ។ .គ្រាប់​អាល់ម៉ុន៖ គ្រាប់​អាល់ម៉ុន ​ ជា​អាហារ​ជំនួសដ៏​ល្អ​សម្រាប់​អាហារ​គ្មាន​ប្រយោជន៍​ផ្សេងៗ។ បរិភោគគ្រាប់​អាល់ម៉ុន៣០ក្រាម​ក្នុងមួយថ្ងៃ បង្កើន​វីតាមីន E ជួយ​ការពារ​ភ្នែក។

.ខ្លាញ់​ត្រី៖ ​អាស៊ីដ​ខ្លាញ់អូមេហ្គា៣ ​ មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​ស្បែកសក់ សុខភាព​ទូទៅ ជា​ពិសេស ជួយ​ការពារ​ប្រឆាំង​ចង្កោម​រោគ​សញ្ញា​ស្ងួត​ភ្នែក ជំងឺ​ខូច​រ៉េទីន​ភ្នែក និង​ភ្នែក​ឡើង​បាយ។ អាស៊ីដ​ខ្លាញ់អូមេហ្គា៣​ មាន​នៅ​ក្នុង​ពពួក​ត្រី​សមុទ្ទ ដូចជា សាឌីន (Sardines) ត្រី​ Mackerel ត្រី​ធូណា (Tuna) ត្រី​សាលម៉ុន (Salmon) និង​ត្រី​ត្រៅ (Trout).បន្លែ​ស្លឹក​បៃ​តង៖ បន្លែ​ស្លឹក​បៃតង មិន​គ្រាន់​តែ​មាន​ប្រយោជន៍​សម្រាប់​ស្បែក និង​ប្រព័ន្ធ​រំលាយ​អាហារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រក្សា​ភ្នែក​ឱ្យ​នៅ​ភ្លឺ និង​ថ្លា​ស្រឡះ។ បន្លែ​បៃតង​មាន​ជាតិ Zeaxanthin និង​លុយតេអ៊ីន (Lutein) សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម​ កាត់​បន្ថយ ​ជំងឺ​ខូច​ទ្រុឌទ្រោម​ចំណុច​ពណ៌​លឿង​របស់​រេទីន​ភ្នែក និង​ភ្នែក​ឡើង​បាយ។ បន្លែ​បៃតង មានដូចជា ស្ពៃ​ខាល (kale) ផ្កា​ខាត់​ណា​បៃតង ស្ពៃពួយឡេង ខាត់​ណា​ស្លឹក ផ្លែ​ប៊័រ គ្រាប់​សណ្ដែក​បារាំង
ដកស្រង់ពី៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត