ចង់បង្ការ​មិន​ឱ្យ​​ជ្រុះ​សក់​ លោកអ្នកដាច់ខាតកុំមើលរំលងផ្លែ​​ឈើ៥មុខនេះ
S
Sreyleak Yith
មួយម៉ោងមុន

សុខភាព៖ មូលហេតុនាំឱ្យ​​ជ្រុះ​សក់ មក​ពី​ហ្សែន​ពី​កំណើត និង​បណ្ដាល​មក​ពី​​ការ​ធ្វេស​ប្រហែស​បណ្តោយ​ឱ្យ​ស្បែក​ក្បាលគ្មាន​​សុខភាព​ល្អ​។ តែយ៉ាងណា លោកអ្នកអាច​បង្ការ​តាម​រយៈការទទួលទានផ្លែ​ឈើ​៥​មុខ ដែលមានរាយនាមដូចខាងក្រោម…។

.ផ្លែប៉ោម៖ ​ផ្អែក​តាមវិទ្យាស្ថាន​ស្រាវជ្រាវ​នៅ​ប្រទេស​ជប៉ុន បាន​បង្ហាញ​ថា ក្នុង​ផ្លែ​ប៉ោម​មួយ​ផ្លែ មាន​សារធាតុ Procyanidin B-2 ជា​សារធាតុ​សំខាន់​ ជួយ​បណ្ដុះ​សក់​ថ្មីដល់​កោសិកា​ស្បែក​ក្បាល។ លើសពីនេះ ប៉ោម ​មាន​ជាតិ​វីតាមីន A B និង C ផ្សំ​ចូល​គ្នា​ជួយ​បង្ការមិន​ឱ្យ​មាន​អង្គែរ​ កើត​ឡើង​លើ​ស្បែក​ក្បាល​។ ២.ផ្លែប៉ែស៖ ប៉ែស ជួយ​ផ្តល់​សំណើម​ទៅ​ស្បែក​ក្បាល​បាន​យ៉ាង​ល្អ ជា​ពិសេសអាចពង្រាវធ្វើ​ជា​ឱសថ​​ រួច​លាប​លើ​ស្បែក​ក្បាល​បានទៀតផង។ .ផ្លែ​គីវី៖ គីវី​ សម្បូរ​ទៅ​ដោយប្រភព​វីតាមីន​ល្អ​ៗ ​ដូច​ជា វីតាមីន​ A, E និងវីតាមីន K រួម​ទាំង​​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ដូច​ជា Betacarotene ជាតិLutein និង Xanthin ​ជា​ពិសេស​​ ជាតិ​ទង់ដែង អាច​ជួយ​ឱ្យ​សក់​រក្សា​ពណ៌​ធម្មជាតិ គឺខ្មៅបាន​ល្អ និង​រា​រាំង​មិន​ឱ្យ​ស្កូវ​មុន​អាយុ​​ផងដែរ។

.ផ្លែល្ហុង៖ ល្ហុង​ មាន​សារធាតុសរសៃ​ទឹក​ប្រូតេអ៊ីន កូឡេជេន ​​​​ជំនួយ​ទៅ​ដល់​ស្រទាប់​ស្បែក​ក្បាល​ឱ្យ​រឹង​មាំ​ និង​មាន​សុខភាព​ល្អ​។ មួយវិញទៀត​ផ្លែល្ហុង ក៏​មានរស​ជាតិ​ឈ្ងុយ​ឆ្ងាញ់​ សម្បូរ​​ទៅ​ដោយ​ជាតិ​វីតាមីន C ជា​ប្រភព​បង្កើត​សារធាតុ​កូឡាជេននេះ​ឯង។ .ផ្លែម្នាស់៖ ម្នាស់ មិន​ត្រឹម​តែ​សម្បូរ​ជាតិ​វីតាមីន​ល្អ​ៗ​ដូច​ជា វីតាមីន​ C, B6 ជាតិ​ម៉ង់​ហ្គាណែហ្ស​​ប៉ុណ្ណោះ​ទេ។ លើសពីនេះ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ​មាន​ដូច​ជា​ អាស៊ីត Flavonoids និង​ Phenolic ​មានក្នុងម្នាស់​សុទ្ធ​តែ​អាច​រា​រាំង​​រ៉ាឌីកាល់​សេរី មិន​ឱ្យ​បំផ្លាញ​ឬស​សក់៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត