បុណ្យអុំទូក៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ផ្ដា.ច់ជីវិតមនុស្ស១៣នាក់ និងរបួសជាង៣០នាក់
S
Soriya Sou
07 វិច្ឆិកា 2025 11:00 AM

រាជធានីភ្នំពេញ៖ រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក មនុស្សសរុបចំនួន១៣នាក់ បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា។ នេះបើតាមរបាយការណ៍បង្ហាញដោយលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ...។

រូបតំណាង
រូបតំណាង

លោក ទូច សុឃៈ បានបញ្ជាក់នៅរសៀលថ្ងៃទី៧វិច្ឆិកានេះថា ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក គិតចាប់ពីថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទូទាំងប្រទេសកម្ពុជា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងចំនួន២៦ករណី បណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន១៣នាក់ និងរងរបួសធ្ងន់-ស្រាល៣៣នាក់។ ហេតុការណ៍នេះបានកើតឡើងនៅ រាជធានីភ្នំពេញ, ខេត្តកណ្តាល, កំពង់ស្ពឺ, កំពត, បាត់ដំបង, បន្ទាយមានជ័យ, កំពង់ធំ, កោះកុង, ព្រៃវែង, ស្វាយរៀង, ព្រះវិហារ, ស្ទឹងត្រែង, មណ្ឌលគិរី និងខេត្តក្រចេះ។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ

ដោយឡែក បើគិតចាប់ពីថ្ងៃទី១-៦វិច្ឆិកា គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតអ្នកដំណើរលើដងផ្លូវរហូតដល់២៥នាក់ ខណៈអ្នករងរបួសធ្ងន់-ស្រាលសរុបមានចំនួនជាង៥០នាក់។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចាត់ទុកតួលេខនេះថា ជាសញ្ញាដ៏គួរឱ្យបារម្ភជាថ្មីសម្រាប់ខែវិច្ឆិកានេះ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត