ពេញមួយខែតុលា កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន២៩ មានទំហំទុនសរុប១,៤ប៊ីលានដុល្លារអាម៉េរិក
S
Soriya Sou
07 វិច្ឆិកា 2025 04:30 AM

រាជធានីភ្នំពេញ៖ រយៈពេល៣១ថ្ងៃក្នុងខែតុលា គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគបានចំនួន២៩ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ១,៤ប៊ីលានដុល្លារអាម៉េរិក…។

រូបតំណាង
រូបតំណាង

របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញផ្សាយនៅព្រឹកថ្ងៃទី៧វិច្ឆិកានេះ បានបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគសរុបទាំង២៩ មាន១៨គម្រោង ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និង១១គម្រោងទៀត ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលអាចបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋបានប្រមាណ២៥ពាន់កន្លែង។ ខេត្តស្វាយរៀង ទទួលបានគម្រោងវិនិយោគច្រើនជាងគេដល់ទៅគម្រោង បន្ទាប់មក ខេត្តកណ្ដាលគម្រោង, កំពង់ស្ពឺគម្រោង, កោះកុង៤គម្រោង, រាជធានីភ្នំពេញគម្រោង, ព្រះសីហនុគម្រោង, កំពង់ឆ្នាំងគម្រោង និងក្រចេះគម្រោង។

ដោយឡែក បើគិតរយៈពេល១០ខែ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគបានចំនួន៥៧៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៩,២ប៊ីលានដុល្លារអាម៉េរិក។ ចំនួននេះបានកើនឡើង២២៩គម្រោង ស្មើ៦៦ភាគរយ ខណៈទុនវិនិយោគបានកើនឡើងជិត៣,៧ប៊ីលានដុល្លារអាម៉េរិក ស្មើ៦៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានគម្រោងវិនិយោគត្រឹមតែ៣៤៦គម្រោង ក្នុងទំហំទុនវិនិយោគ៥,៥ប៊ីលានដុល្លារអាម៉េរិក។

ឧស្សាហកម្ម នៅតែជាវិស័យដែលទទួលបានការបណ្ដាក់ទុនច្រើនជាងគេរហូតដល់៥,៥ប៊ីលានដុល្លារ។ បន្ទាប់មក វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ៣,១ប៊ីលានដុល្លារ, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម៤០៥លានដុល្លារ និងវិស័យទេសចរណ៍១៧៥លានដុល្លារ។ វិនិយោគិនចិននៅតែឈរលើលេខរៀងទី១ ដែលបានមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត