ត្រាំអះអាង ស៊ី​ ជីនពីង ធានាមិនវាយដណ្តើមយកកោះតៃវ៉ាន់ឡើយ
ម៉េងហុង
03 វិច្ឆិកា 2025 08:00 AM

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យទី២វិច្ឆិកា បានអះអាងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធានាដល់លោកថា រដ្ឋធានីប៉េកាំងនឹងមិនព្យាយាមបង្រួបបង្រួមតៃវ៉ាន់ជាមួយចិនដីគោកទេ ខណៈមេដឹកនាំសាធារណរដ្ឋរូបនេះ កំពុងកាន់តំណែង...។

លោក ដូណាល់ ត្រាំ 
លោក ដូណាល់ ត្រាំ 

លោក ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យទី២វិច្ឆិកាថា បញ្ហាដ៏ចម្រូងចម្រាសជាយូរមកហើយរបស់កោះតៃវ៉ាន់ មិនដែលលើកឡើងជាប្រធានបទនៅពេលដែលលោកបានជួបជាមួយលោក ស៊ី នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៣០តុលា សម្រាប់កិច្ចប្រជុំទល់មុខគ្នាលើកដំបូងរបស់មេដឹកនាំទាំង២ ក្នុងរយៈពេល៦ឆ្នាំ។ កិច្ចប្រជុំនេះ ភាគច្រើនផ្តោតលើភាពតានតឹងពាណិជ្ជកម្មរវាងមហាអំណាចផុតលេខទាំង២ [សហរដ្ឋអាម៉េរិក និងចិន]។

លោក ត្រាំ បាន​លើកឡើង​ក្នុង​បទសម្ភាស​មួយ​ជាមួយ​កម្មវិធី CBS 60 Minutes ដែល​បាន​ចាក់​ផ្សាយ​នៅ​ថ្ងៃទី២វិច្ឆិកាថា៖«លោក​បាន​និយាយ​ដោយ​ចំហ ហើយ​មន្ត្រីរបស់​លោក​បាន​និយាយ​ដោយ​ចំហ​នៅ​ក្នុង​កិច្ចប្រជុំ​ថា ពួកគេនឹង​មិន​ធ្វើ​អ្វី​ទេ​ក្នុង​ពេល​ដែល​លោក​ប្រធានាធិបតី ត្រាំ ជា​ប្រធានាធិបតី ពីព្រោះ​ពួកគេ​ដឹង​ពី​ផលវិបាក»។ នៅពេល​សួរ​ក្នុង​បទសម្ភាស​ថា ​តើ​លោក​នឹង​បញ្ជា​កងកម្លាំង​អាម៉េរិក​ឱ្យ​ចូល​ធ្វើ​សកម្មភាព​ឬ​អត់ ប្រសិនបើ​ចិន​បាន​ធ្វើ​សកម្មភាព​យោធា​លើ​តៃវ៉ាន់? លោក ត្រាំ បាន​បដិសេធ។ សហរដ្ឋអាម៉េរិក ក្រោម​រដ្ឋបាល​ទាំង​សាធារណរដ្ឋ និង​ប្រជាធិបតេយ្យ បាន​រក្សា​គោលនយោបាយ​នៃភាព​មិន​ច្បាស់លាស់​ជា​យុទ្ធសាស្ត្រលើ​តៃវ៉ាន់ ដោយ​ព្យាយាម​មិន​បង្ហាញ​ពី​ការ​សម្រេច​ចិត្ត​ថា​ តើ​សហរដ្ឋអាម៉េរិក​នឹង​មក​ជួយ​កោះ​នេះ ​ក្នុង​សេណារីយ៉ូ​បែប​នេះ​ឬ​អត់?...

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត