
រាជធានីភ្នំពេញ៖ ក្រោយកើតមានករណីមនុស្សធ្លាក់ពីលើផ្សារទំនើបអ៊ីអន៣ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅថ្ងៃទី២៧តុលា ឆ្នាំ២០២៥ ពេលនេះ ក្រុមហ៊ុន ម៉ីអន ម៉ល (ខេមបូឌា) បានចេញមុខអះអាងថា ជាអំពើអត្តឃាត លោតសម្លាប់ខ្លួន...។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ឯ.ក ដែល SBM News ទទួលបាននៅរសៀលថ្ងៃចន្ទ ដោយបញ្ជាក់យ៉ាងដូច្នេះថា ក្រោយកើតមានឡើងនូវករណីជនបរទេសម្នាក់បានលោត ពីលើអគារ ជាន់ទី៣នៃផ្សារទំនើប ភ្លាមៗ ក្រុមការងារគ្រប់គ្រងផ្សារទំនើប បានអនុវត្តវិធានការបន្ទាន់ស្របទៅតាមនីតិវិធីប្រតិបត្តិចំពោះឧបទ្ទវហេតុ ខណៈអាជ្ញាធរមូលដ្ឋាន រួមទាំងមន្ត្រីនគរបាល ត្រូវបានទាក់ទងយ៉ាងឆាប់ រហ័ស និងបានមកដល់កន្លែងកើតហេតុ ដើម្បីហ៊ុំព័ទ្ធទីតាំង និងចាប់ផ្ដើមការងារស៊ើបអង្កេតដែលចាំបាច់។

ទោះជាយ៉ាងណា តាមរយៈវីឌីអូក្នុងកាមេរ៉ាសុវត្ថិភាពរបស់យើង ព្រមទាំងការបំភ្លឺពីអ្នកឃើញហេតុការណ៍ផ្ទាល់ មន្ត្រីនគរបាលបានសន្និដ្ឋានជាបឋមថា ឧបទ្ទវហេតុខាងលើនេះ គឺជាករណី“ការធ្វើអត្តឃាតសម្លាប់ខ្លួន”។ បច្ចុប្បន្ន ក្រុមហ៊ុន អ៊ីអន ម៉ល សហការយ៉ាងសកម្មជាមួយនឹងអាជ្ញាធរ នៅក្នុងដំណើរការនៃការស៊ើបអង្កេតជាមួយនឹងមន្ត្រីសមត្ថកិច្ចជំនាញ៕



