អាជ្ញាធរជាតិអប្សរា ដាក់ដំណើរការខ្សែទស្សនាថ្មីនៅប្រាសាទចំនួន៧
S
Sreyleak Yith
27 តុលា 2025 07:30 AM

ខេត្តសៀមរាប៖ ដើម្បីផ្តល់នូវបទពិសោធន៍ទស្សនាថ្មីឱ្យកាន់តែសម្បូរបែប ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាក្នុងគោលបំណង លើកតម្កើងតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានរៀបចំខ្សែទស្សនាថ្មីនៅតាមទីតាំងប្រាសាទចំនួន៧។ ខ្សែទស្សនានេះ នឹងចាប់ផ្តើមអនុវត្ត គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២៧តុលានេះ បានគូសបញ្ជាក់ថា ដំណើរការខ្សែទស្សនាថ្មីនៅប្រាសាទចំនួន៧ នោះរួមមាន៖ ទី១. ប្រាសាទអង្គរវត្ត ខ្សែទស្សនាមានចំនួន០៣ជម្រើស ក្នុងនោះមានដូចជា «ទិសដៅទស្សនាបែបទេសចរ» រយៈពេលម៉ោង២ «ទិសដៅទស្សនាបែបជំនឿ និងសាសនា» រយៈពេល២ម៉ោង៣០នាទី និង«ទិសដៅទស្សនាបែបប្រវត្តិសាស្ត្រ» រយៈពេល៣ម៉ោង។ ២. ប្រាសាទតាព្រហ្ម ខ្សែទស្សនាមាន២ជម្រើស ក្នុងនោះមាន «ខ្សែទស្សនាចូលតាមខ្លោងទ្វារខាងកើត» រយៈពេល១ម៉ោង១០នាទី និង «ខ្សែទស្សនាចូលតាមខ្លោងទ្វារខាងលិច» រយៈពេល១ម៉ោង២៥នាទី។

ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត

ទី៣. ប្រាសាទបន្ទាយស្រី ខ្សែទស្សនាមាន២ជម្រើស មានដូចជា «ខ្សែទស្សនាខ្លី» រយៈពេល១ម៉ោង២០នាទី និង «ខ្សែទស្សនាវែង» រយៈពេល១ម៉ោង៤០នាទី។ ៤. ប្រាសាទចៅសាយទេវតា ខ្សែទស្សនាមាន២ជម្រើស រួមមាន «ខ្សែទស្សនាខ្លី» រយៈពេល៣០នាទី និង «ខ្សែទស្សនាវែង» រយៈពេល៧០នាទី។ ៥. ប្រាសាទនាគព័ន្ធ ខ្សែទស្សនាមានចំនួន៣ជម្រើស ក្នុងនោះមាន «ខ្សែទស្សនាក្រៅប្រាសាទ» រយៈពេល១ម៉ោង១៥នាទី «ខ្សែទស្សនាក្នុងប្រាសាទ» រយៈពេល១ម៉ោង និង «ខ្សែទស្សនាសម្រាប់អ្នកជិះទូក» រយៈពេល១ម៉ោង៤៥នាទី។ ៦. ប្រាសាទភ្នំក្រោម មានខ្សែទស្សនាមានរយៈពេល៣០នាទី រីឯទី៧. ប្រាសាទធម្មនន្ទ ខ្សែទស្សនាមាន២ជម្រើសដូចជា «ខ្សែទស្សនាខ្លី» រយៈពេល៣០នាទី និង «ខ្សែទស្សនាវែង» រយៈពេល៧០នាទី៕ 

ប្រាសាទបន្ទាយស្រី 
ប្រាសាទបន្ទាយស្រី 
ប្រាសាទចៅសាយទេវតា 
ប្រាសាទចៅសាយទេវតា 
ប្រាសាទធម្មនន្ទ 
ប្រាសាទធម្មនន្ទ 
ប្រាសាទភ្នំក្រោម
ប្រាសាទភ្នំក្រោម
ប្រាសាទនាគព័ន្ធ
ប្រាសាទនាគព័ន្ធ
ប្រាសាទតាព្រហ្ម 
ប្រាសាទតាព្រហ្ម 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត