អាហារសម្រន់៦មុខនេះ ជាជម្រើសល្អសម្រាប់អ្នកចង់ស្រកគីឡូ
S
Sreyleak Yith
14 តុលា 2025 01:00 AM

សុខភាព៖ ការបរិភោគអាហារសម្រន់ផ្តេសផ្តាសអាចឱ្យឡើងគីឡូ និងប៉ះពាល់ដល់សុខភាព ដូច្នេះ គួរជ្រើសអាហារណាដែល​ល្អមានផ្ទុកប្រូតេអ៊ីន វីតាមីន សារធាតុរ៉ែ ខ្លាញ់ល្អ និងជាតិសរសៃ ដែលជួយឱ្យឆ្អែតបានយូរ និង​ល្អចំពោះសុខភាព។ ខាងក្រោមនេះ ជាអាហារសម្រន់៦មុខ ដែលមិន​ធ្វើឱ្យ​ឡើងគីឡូ​តែ​ជួយ​ឱ្យស្រកគីឡូវិញ…។

១.គ្រាប់អាល់ម៉ុន៖ គ្រាប់អាល់ម៉ុន ជាអាហារសម្រន់ដែលមានកាឡូរីទាប។ គ្រាប់អាល់ម៉ុន១០០ក្រាមមានកាឡូរី៥៧៦ មានផ្ទុកប្រូតេអ៊ីន និងជាតិសរសៃខ្ពស់ វីតាមីន E ជួយ​ចិញ្ចឹម​រាងកាយជួយធ្វើឱ្យស្រកទម្ងន់ព្រោះ វាកាត់​បន្ថយកូលេស្តេរ៉ុល ឬខ្លាញ់អាក្រក់ (LDL)។ ២.គ្រាប់រីករាយ៖ គ្រាប់រីករាយ មានផ្ទុកប្រូតេអ៊ីន វីតាមីន ខ្លាញ់ល្អ ជាតិសរសៃ ជាតិដែក ម៉ាញ៉េស្យូម។ល។ គ្រាប់​រីក​រាយ​ជួយបង្កើនការរំលាយអាហារ និងធ្វើឱ្យក្រពះពោះវៀនមានសុខភាពល្អ។ ៣.ទំពាំងបាយជូរក្រៀម៖ ទំពាំងបាយជូរក្រៀម មានផ្ទុកជាតិស្ករធម្មជាតិដែលអាចជួយក្នុងការបំពេញចំណង់ចង់ទទួលទានរបស់ផ្អែម វាផ្ទុកទៅដោយជាតិ​ដែក ជាតិសរសៃ ម៉ាញេស្យូម ស័ង្កសី ប៉ូតាស្យូម សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ ។ល។ ទំពាំងបាយជូរក្រៀមធ្វើឱ្យសុខភាពប្រព័ន្ធរំលាយអាហារល្អ និង​ទប់ស្កាត់​ការ​ឃ្លាន​ញឹកញាប់។

៤.គ្រាប់វ៉ុលណាត់៖ គ្រាប់វ៉ុលណាត់ សម្បូរទៅដោយវីតាមីន E ត្រូវបានគេចាត់​ទុកថាជាអាហារ​ដ៏ល្អសម្រាប់​ខួរ​ក្បាល និងជួយសម្រកទម្ងន់ ដោយ​សារវាមានផ្ទុកអាស៊ីដខ្លាញ់អូមេហ្គា៣ ​ដែល​ជួយកាត់បន្ថយការពារការធាត់ និងការរលាក។ លើសពីនេះ​ វា​ជួយគ្រប់គ្រង​​ចំណង់​អាហារដែលអាចការពារការឃ្លានញឹកញាប់។ .គ្រាប់ស្វាយចន្ទី៖ គ្រាប់ស្វាយចន្ទី មានផ្ទុកម៉ាញ៉េស្យូមដែលជួយរាងកាយគ្រប់គ្រងជាតិខ្លាញ់ និងរំលាយកាបូអ៊ីដ្រាត។ គ្រាប់ស្វាយចន្ទី គឺជាជម្រើសដ៏ល្អក្នុងការសម្រកទម្ងន់ ព្រោះវាមានប្រូតេអ៊ីន និងជាតិសរសៃខ្ពស់​ដែល​ធ្វើ​ឱ្យឆ្អែតបានយូរវាក៏ផ្ទុកជាតិដែក ​និងវីតាមីន B6 ។ .ផ្លែលម៉ើក្រៀម៖ ផ្លែលម៉ើក្រៀម សម្បូរប្រូតេអ៊ីន ជាតិដែក និងអាស៊ីដខ្លាញ់​មិនឆ្អែត​ ដែលជួយកាត់បន្ថយជាតិខ្លាញ់​លើស​ក្នុងខ្លួន និងអាចបង្កើនល្បឿនរំលាយអាហារផងដែរ។

គ្រាប់វ៉ុលណាត់ 
គ្រាប់វ៉ុលណាត់ 

គួរដឹងផងដែរថា អាហារសម្រន់៦មុខខាងលើ ផ្តល់​ប្រយោជន៍​ជាច្រើន​ដល់សុខភាព ​ ប៉ុន្តែមិនត្រូវទទួលទានច្រើនលើសកម្រិតទេ។ កម្រិតបរិភោគក្នុង១ថ្ងៃ គឺ៣០​ក្រាម ស្មើនឹង៣ស្លាប​ព្រា​បាយ។ ចៀសវាងគ្រាប់ផ្លែឈើដែលមានបន្ថែមអំបិល ឬស្រោបសុកូឡា។ អាច​ទទួលទានអាហារ​សម្រន់​ទាំងនេះ មុន ឬក្រោយ បាយថ្ងៃត្រង់ ដើម្បីទ្រាប់ពោះកុំឱ្យមានការឃ្លាន​ជ្រុល​ដែលធ្វើឱ្យ​​ការបរិភោគអាហារថ្ងៃត្រង់ច្រើនលើសកម្រិត។ ក្នុងហាម​ទទួលទាន​គ្រាប់ស្វាយចន្ទី​ពេលយប់ព្រោះ​វាពិបាករំលាយ​ដែលអាចរំខានដល់ការគេង​៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ

ផ្លែលម៉ើក្រៀម
ផ្លែលម៉ើក្រៀម
គ្រាប់រីករាយ
គ្រាប់រីករាយ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត