កម្ពុជា-អាម៉េរិក បន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាលើពាណិជ្ជកម្មទ្វេភាគី
L
Linda Sorn
10 តុលា 2025 11:30 AM

សហរដ្ឋអាម៉េរិក៖ ទោះបី លោក ដូណាល់ ត្រាំ បានសម្រេចបន្ថយអត្រាពន្ធគយបដិការមកលើប្រទេសកម្ពុជា ក្នុងចំនួន១៩ភាគរយ ភាគីកម្ពុជា-សហរដ្ឋអាម៉េរិក នៅតែបន្តជួបប្រជុំជាមួយគ្នាជាបន្តបន្ទាប់ ក្នុងគោលបំណងបង្កើនកិច្ចសហការ និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ...។

  កិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជានិងអាម៉េរិក កាលពីកន្លងទៅ
  កិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជានិងអាម៉េរិក កាលពីកន្លងទៅ

តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាមួយចំនួន ទៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដើម្បីចូលជួបប្រជុំជាមួយ លោកឯកអគ្គរដ្ឋទូត Jamieson GREER ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក។ ក្នុងកិច្ចប្រជុំ ភាគីទាំង៣ បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពជាវិជ្ជមាន នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដែលបានធ្វើឡើងកាលពីកន្លងទៅ។ លើសពីនោះ ភាគីទាំង៣ ថែមទាំងបានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី បន្ថែមទៀត ផងដែរ។

  លោកឯកអគ្គរដ្ឋទូត Jamieson GREER ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក  
  លោកឯកអគ្គរដ្ឋទូត Jamieson GREER ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក  

សូមរំឭកថា កាលពីថ្ងៃទី២មេសា ឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្កើនអត្រាពន្ធគយបដិការមកលើប្រទេសកម្ពុជារហូតដល់៤៩ភាគរយ ខ្ពស់ជាងបណ្តាប្រទេសនៅអាស៊ាន និងក្នុងចំណោមប្រទេសផ្សេងៗមួយចំនួនទៀត។ ក្រោយមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកោះប្រជុំមន្ត្រីជំនាញរបស់រាជរដ្ឋាភិបាល ពិភាក្សា សិក្សាវាយតម្លៃ និងរៀបចំនីតិវិធីការងារ ដើម្បីធ្វើការចរចាដោយផ្ទាល់ជាមួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក តាមរយៈ ប្រព័ន្ធវីដេអូចំនួន៧លើក និងជួបផ្ទាល់ចំនួន៣ជុំ ទើបចុះមកត្រឹម១៩ភាគរយវិញ៕  

  កិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជានិងអាម៉េរិក កាលពីកន្លងទៅ
  កិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជានិងអាម៉េរិក កាលពីកន្លងទៅ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត