ចង់ដោះស្រាយបញ្ហាឈឺខ្នង ឈឺភ្នែក ដោយសារធ្វើការយូរម៉ោងជាមួយកុំព្យូទ័រ អាចសាកតិចនិច៥យ៉ាងនេះ
S
Sreyleak Yith
09 តុលា 2025 08:00 AM

សុខភាព៖ មនុស្ស​ភាគច្រើន​​​ធ្វើ​ការ​ជាមួយ​កុំព្យូទ័រ​ ដោយអ្នកខ្លះ​ក្នុង​មួយ​ថ្ងៃៗ​ប្រើ​ពេល​យូរម៉ោងទៀត​​។ ​ ដឹងទេថា ការ​​អង្គុយ​ធ្វើ​ការ​យូរ​ម៉ោង​មុខ​កុំព្យូទ័រអាចបង្កបញ្ហាដល់ភ្នែក ខ្នង និង-ក?​ ដើម្បី​ចៀស​វាងបញ្ហាទាំងនេះ ​លោកអ្នកអាចសាកល្បងអនុវត្តតិចនិក៥យ៉ាងនេះ…។

.សម្រាក​ពី​ការងារ​៖ ការ​សម្លឹង​កុំព្យូទ័រ​យូរ​ម៉ោង​មិនត្រឹម​តែ​ប៉ះពាល់​ដល់​ភ្នែក និង​ខ្នង​ទេ ​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​ ​អាច​នឹង​មាន​អារម្មណ៍​តប់ប្រមល់ ស្ត្រេស និង​ហត់ ​ប្រសិន​ជា​ព្យាយាម​ធ្វើ​ការ​ខ្លាំង។ យកល្អ​គួរ​សម្រាក ​ និង​បន្ធូរ​អារម្មណ៍​ដោយ​ការ​លេងហ្គេម​ ឬអាច​ឆ្លៀត​ពេល​បន្តិច​ជជែក​ជាមួយ​មិត្ត​រួមការងារ​។ ក្រោយ​ពី​ធ្វើ​បែប​នេះ អាច​មាន​អារម្មណ៍​ប្រសើរ​ឡើង និង​អាច​ផ្ចង់​អារម្មណ៍​ធ្វើ​ការ​បន្ត​ទៀត។.រៀបចំ​តុធ្វើ​ការ៖ កន្លែង​ដាក់​កុំព្យូទ័រ​សម្រាប់​ធ្វើ​ការ​ គឺ​សំខាន់​សម្រាប់​ភ្នែក​ណាស់ ប្រសិន​ជាមើល​ទៅ​ក្រោម​ពេក យើង​អាច​ឈឺ​ខ្នង និង​ចុក​-ក ហើយ​បើ​ងើយ​ទៅ​លើ​ពេក​ ក៏​​អាច​នឹង​មាន​បញ្ហា​ភ្នែក​ស្ងួត។ ដូចនេះ​ គួរ​ជ្រើសរើស​តុ​សម្រាប់​កុំព្យូទ័រ ឬ​ដាក់​សៀវភៅ​កល់​ខាង​ក្រោម​កុំព្យូទ័រ ​ ដើម្បី​ឱ្យ​ភ្នែក​មើល​ទៅ​អេក្រង់​ត្រឹមតែ​១០​ដឺក្រេ​។

.ផឹក​ទឹក​ឱ្យ​គ្រប់គ្រាន់៖ ការ​ផឹក​ទឹក​គឺ​ជួយ​ឱ្យ​សុខភាព​ល្អ និង​អាច​ជួយ​សម្រក​ទម្ងន់ និង​បន្ថែម​ថាមពល​ដល់​រាងកាយ។ ​ការ​ទទួល​ទឹក​ជួយឱ្យយើង​​​ងើប​ពី​តុ​ធ្វើ​ការ ​ដើម្បី​ទៅ​ដាក់​ទឹក​បន្ថែម ឬ​ទៅ​បន្ទប់ទឹក ជាឱកាសឱ្យ​ភ្នែក​​បាន​សម្រាក​ខ្លះ។.ងើប​ឡើង និង​ធ្វើ​ចលនា៖ បញ្ហាឈឺខ្នង ឈឺភ្នែក ​កើត​ឡើង​មក​ពី​ការ​អង្គុយ​យូរ​មុខ​កុំព្យូទ័រ​ដោយ​មិន​ងើប​ឡើង​ធ្វើ​ចលនា។ ​គួរ​ងើបឡើង និង​ធ្វើ​ចលនា​ឱ្យ​បាន​ច្រើនរៀង​រាល់​មួយ​ម៉ោង​ម្ដង ​​ដើម្បី​ឱ្យបាន​​ងើប​ឡើង ​ និង​ធ្វើ​ចលនា​ដូចជា​ការ​ដើរ​ជា​ដើម។ ការ​ដើរ​ គឺ​អាច​ជួយ​សម្រួល​ដល់​ចរន្ត​ឈាម បំបាត់​ការ​ឈឺ​ខ្នង និង​-ក និង​អាច​ដុត​កាឡូរី​បាន​ទៀត។ .សម្រាក​ភ្នែក​៖ ការ​សម្លឹង​កុំព្យូទ័រ​យូរ​អាច​ធ្វើ​ឱ្យ​ភ្នែក​មាន​បញ្ហា ឈឺក្បាល ឬ​បញ្ហា​សុខភាព​ផ្សេង​ទៀត។ ដូចនេះ អាច​សម្រាក​ភ្នែកបន្តិច​ដោយ​​​​​​ងាក​មើល​វត្ថុ​ផ្សេង​ចម្ងាយ​យ៉ាងតិច​៦ម៉ែត្រ​រយៈពេល​២០​វិនាទី។ ក្រៅពីនេះ​ ​គួរ​ដំឡើង​ទំហំ​អក្សរ​នៅ​លើ​កុំព្យូទ័រ​ឱ្យធំ ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​មើល​ព្រោះ​នៅ​ពេល​ខំ​ប្រឹង​មើល​ភ្នែក​នឹង​ហត់ ​ហើយ​ក៏​មាន​អាការ​ឈឺក្បាល៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត