ជនបរទេស២៤នាក់ត្រូវចាប់ខ្លួន ក្នុងទីតាំងឆបោក Online Scams មួយ នៅកណ្ដាលរាជធានី
ហាក់ អ៊ីឌី
30 កញ្ញា 2025 06:00 PM

រាជធានីភ្នំពេញ៖ ជនបរទេសចម្រុះជាតិសាសន៍ចំនួន២៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួន ពាក់ព័ន្ធការប្រព្រឹត្តិបទល្មើសឆបោក Online Scams ចំនួន៣ទីតាំងផ្សេងគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ​ កាលពីថ្ងៃទី២៩ ខែកញ្ញាម្សិលមិញ...។

យោងតាមការឱ្យដឹងពីមន្រ្តីជំនាញបញ្ជាក់ថា ទីតាំងទាំងនោះ ត្រូវបានគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៃក្រសួងមហាផ្ទៃ ដាក់ការសង្ស័យ និងធ្វើការឃ្លាំមើលប្រមាណ៣ខែរួចមកហើយ រហូតឈានដល់ការឆ្មក់ចុះបង្ក្រាបជនបរទេសសរុបចំនួន២៤នាក់ (ស្រី០៣នាក់) កំពុងស្នាក់នៅ និងបម្រើការងារ ព្រមទាំងធ្វើការដកហូតវត្ថុតាងដូចជា កុំព្យូទ័រយួរដៃ Tablet Ipad ទូរសព្ទដៃ និងSim card បរទេស ដែលជាមធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ 

បច្ចុប្បន្ន ជនសង្ស័យខាងលើរួមទាំងវត្ថុតាង ត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។ សូមជម្រាបផងដែរថា ការបង្ក្រាបនៅពេលនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត