ស្រ្តីថៃ និងបុរសបរទេស ថតវីដេអូរួមភេទលើរថយន្តតាមផ្លូវសាធារណៈ ត្រូវឃាត់ខ្លួន
Mao Sopha
4 ខែមុន

រាជធានីភ្នំពេញ៖ ស្រ្តីជនជាតិថៃម្នាក់ និងបុរសជនជាតិរុស្ស៊ីម្នាក់ ត្រូវចាប់ខ្លួន ដោយសារពួកគេ ថតវីដេអូអំពីសកម្មភាពរួមភេទជាមួយគ្នាលើរថយន្តម៉ាកភីកអាប់ (Pickup) ដែលកំពុងបើកលើផ្លូវសាធារណៈ ក្នុងខេត្តភូកេត ប្រទេសថៃ កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។ តាមរយៈរូបភាព និងវីដេអូ ពួកគេទាំង២នាក់ ធ្វើសកម្មភាពរួមភាពនេះ នៅប៉ែកខាងក្រោយរថយន្ត (រថយន្ត Pickup គ្មានរបាំងនៅប៉ែកខាងក្រោយឡើយ)។ 

សកម្មភាពស្រ្តីថៃ និងបុរសរុស្ស៊ី ឈររួមភេទលើរថយន្តភីកអាប់ខាងក្រោយ (ផ្ទាំងខ្មៅបួនជ្រុង បិទសកម្មភាពនេះ)
សកម្មភាពស្រ្តីថៃ និងបុរសរុស្ស៊ី ឈររួមភេទលើរថយន្តភីកអាប់ខាងក្រោយ (ផ្ទាំងខ្មៅបួនជ្រុង បិទសកម្មភាពនេះ)

សារព័ត៌មានបរទេសជាច្រើន​ រួមទាំងសារព័ត៌មានថៃខ្លួនឯងផង បានចុះផ្សាយឡើងព្រោងព្រាតអំពីរឿងមិនដែលកើតមាននេះ។ ស្រ្តីជនជាតិថៃ មានអាយុដល់ទៅ៤២ឆ្នាំហើយ ឯបុរសជនជាតិរស្ស៊ី ទើបតែមានអាយុ២៣ឆ្នាំប៉ុណ្ណោះ។ កាសែតបាងកកប៉ុស្តិ៍ ផ្សាយដោយស្រង់សម្តីប៉ូលិសថា ស្រ្តីជនជាតិថៃនោះ ទទួលបានប្រាក់១ពាន់បាត (ឬជាង៣០ដុល្លារ) ក្នុងការថតវីដេអូរួមភេទនេះ។

បុរសរុស្ស៊ី និងស្រ្តីស្រ្តី ពេលត្រូវឃាត់ខ្លួន
បុរសរុស្ស៊ី និងស្រ្តីស្រ្តី ពេលត្រូវឃាត់ខ្លួន

បុរសជនជាតិរុស្ស៊ីវ័យក្មេងនេះ គឺជាអ្នកបង្កើតវីដេអូមាតិកា (Content Creator) បង្ហោះលើបណ្តាញសង្គម ហើយវីដេអូដែលគេថតរួមរក្សជាមួយស្រ្តីជនជាតិថៃវ័យដល់៤២ឆ្នាំនេះ ក៏ជា​ប្រភេទវីដេអូមាតិកាសម្រាប់បង្ហោះលើបណ្តាញសង្គមដែរ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ច បានរៀបចំឯកសារបញ្ជូនបុរសជនជាតិរុស្ស៊ីចេញពីប្រទេសថៃ ទៅកាន់ប្រទេសកំណើតវិញ។ ចំពោះស្រ្តីជនជាតិថៃ កាសែតបាងកកប៉ុស្តិ៍ ពុំបានសរសេរលម្អិតថា ប៉ុលិសដោះលែងវិញ ឬក៏ចាត់វិធានការបែបណាឡើយ។ គេដឹងជាទូទៅថា ថៃ ជាប្រទេសល្បីល្បាញមួយក្នុងវិស័យទេសចរណ៍ផ្លូវភេទ៕ 

បុរសរុស្ស៊ី (ប្ល័រមុខ) ពេលត្រូវបញ្ជូនចេញពីប្រទេសថៃ
បុរសរុស្ស៊ី (ប្ល័រមុខ) ពេលត្រូវបញ្ជូនចេញពីប្រទេសថៃ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត