លទ្ធផលបាក់ឌុប៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លើកទឹកចិត្តអ្នកធ្លាក់កុំទាន់អាលខកចិត្ត ព្រោះនៅមានឱកាសច្រើនទៀត
S
Sreyleak Yith
19 កញ្ញា 2025 02:36 PM

រាជធានីភ្នំពេញ៖​ ស្ត្រីទី១នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅយប់ថ្ងៃ១៩កញ្ញា បានចេញសារនៅលើគណនីហ្វេសប៊ុកថា (ថ្ងៃ២០កញ្ញានេះ) គឺជាថ្ងៃដែលចេញលទ្ធផលប្រលងបាក់ឌុប នឹងមានអ្នកសប្បាយរីករាយ និងមានអ្នកខកចិត្ត។ លោកជំទាវបណ្ឌិត សូមលើកទឹកចិត្តដល់អ្នកប្រលងធ្លាក់ កុំទាន់អាលមានអារម្មណ៍ថាខកចិត្ត ព្រោះនៅមានឱកាសជាច្រើនទៀតដូចជា ការរៀនយកជំនាញវិជ្ជាជីវៈ ជាដើម...។

ត្រីទី១នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត 
ត្រីទី១នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត 

ស្ត្រីទី១នៃកម្ពុជា គូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្មួយៗត្រូវចាំថាឱ្យតែយើងមានជំនាញមួយច្បាស់លាស់ គឺយើងនឹងទទួលបានភាពជោគជ័យជានិច្ច»។ ជាមួយគ្នា លោកជំទាវបណ្ឌិត សូមផ្តាំដលឪពុកម្តាយក៏ដូចជាអាណាព្យាបាល កុំបន្ទោសកូនៗ ប៉ុន្តែត្រូវលេីកទឹកចិត្តកូនៗឱ្យបន្តរៀនយកជំនាញណាមួយ ដើម្បីអនាគតរបស់ពួកគាត់ជាជាងឱ្យពួកគាត់ឈប់រៀន ហើយលោកជំទាវបណ្ឌិត សូមជូនពរបេក្ខជនទាំងអស់ឱ្យមានជោគជ័យក្នុងជីវិត។

សូមជម្រាបថា នៅរសៀល​ថ្ងៃ១៩ ខែកញ្ញា​ ឆ្នាំ២០២៥នេះ ក្រសួងអប់រំ បានចេញផ្សាយថា បេក្ខជនដែលប្រលងបាក់ឌុប ជាប់មានជាង១២,២ម៉ឺននាក់ ស្មើនឹង ៨៤,៥៦ភាគរយ ដោយក្នុងនោះ និទ្ទេស A ជាង៣ពាន់នាក់, និទ្ទេស B ជិត១ម៉ឺននាក់, និទ្ទេស C ជាង២,៨ម៉ឺននាក់។ អ្នកធ្លាក់មានចំនួន១៥,៤៤ភាគរយ។​ គួរដឹងថា ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ធ្វើទ្បើងកាលពីថ្ងៃទី២៨-២៩ ខែសីហា កន្លងទៅ ខណៈបេក្ខជនប្រលងនៅឆ្នាំនេះមានចំនួនជាង១៤ម៉ឺន៦ពាន់នាក់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត