ប្រធានគណមេប្រយោគ ក្រើនរំឭកអ្នកពាក់ព័ន្ធត្រូវការពារសន្តិសុខដល់បេក្ខជនឱ្យបានល្អ
S
Sreyleak Yith
28 សីហា 2025 06:30 AM

ក្រុងសិរីសោភ័ណ៖ លោក កុលផេង វឌ្ឍនា ប្រធានគណមេប្រយោគទូទាំងប្រទេសប្រចាំខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨​ ខែសីហា ឆ្នាំ២០២៥ បានណែនាំអ្នកពាក់ព័ន្ធ ដែលមានតួនាទីភារកិច្ចយាមកាមក្នុងមណ្ឌលប្រឡងបាក់ឌុប ត្រូវខិតខំអនុវត្តលើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការងារបច្ចេកទេសឱ្យរលូនដូចការគ្រោងទុក…។

ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥ ក្នុងខេត្តបន្ទាយមានជ័យ នៅមណ្ឌលវិទ្យាល័យសិរីសោភ័ណ ឃើញមាន លោក កុលផេង វឌ្ឍនា និងលោកអភិបាលខេត្ត អ៊ុំ រាត្រី, លោកច័ន្ទ ម៉ារ៉ាដូណា ប្រធានក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ, លោក​ ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ និងលោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ បានចូលរួមបើកវិញ្ញាសាប្រឡង។ ប្រធានគណមេប្រយោគ គូសបញ្ជាក់ថា ចំពោះក្រុងសិរីសោភ័ណ មាន៨មណ្ឌល រួមមាន៖ ទី១.មណ្ឌលហ៊ុនសែនសូភី, ២.មណ្ឌលវិទ្យាល័យហ៊ុនសែន ខ្លាកូន, ៣.មណ្ឌលសាកលវិទ្យាល័យជាតិមានជ័យ, ៤.មណ្ឌលវិទ្យាល័យសិរីសោភ័ណ, ៥.មណ្ឌលវិទ្យាល័យសម្តេចឪ, ៦.មណ្ឌលសកលវិទ្យាល័យ UME, ៧.មណ្ឌលវិទ្យាល័យអូអំបិល និងទី៨.មណ្ឌលអនុវិទ្យាល័យទឹកថ្លា

ចំពោះបេក្ខជនដែលត្រូវប្រទ្បង មានចំនួន៦៥៥២នាក់ ស្រី៣៧២៥នាក់។ ក្នុងនោះមានថ្នាក់វិទ្យាសាស្រ្តមានចំនួន១៨២៥នាក់ រីឯថ្នាក់វិទ្យាសាស្រ្តសង្គម មានចំនួន៤៧២៧នាក់។ ជាមួយគ្នា​ លោកអភិបាលខេត្ត ក៏បានផ្តល់កម្លាំងចិត្តដល់បេក្ខជនប្រឡងទាំងអស់ ដោយលោកបានជូនពរឱ្យជាប់និទ្ទេស A ឱ្យបានច្រើនដើម្បីលើកមុខមាត់ខេត្តបន្ទាយមានជ័យ។ សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ធ្វើចំនួន២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ខណៈបេក្ខជនប្រឡងនៅឆ្នាំនេះ មានចំនួនជាង១៤ម៉ឺន៦ពាន់នាក់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត