ពិសាទឹកក្ដៅឧណ្ហៗលាយជាមួយទឹកឃ្មុំ ផ្តល់គុណប្រយោជន៍ជាច្រើនដល់រាងកាយ
S
Sreyleak Yith
15 កញ្ញា 2025 05:30 AM

សុខភាព៖ ក្រៅពីចំណីអាហារការ​ទទួលទឹក ​គឺមានសារ​សំខាន់​ណាស់សម្រាប់​រាងកាយ​ លើសពីនេះ បើបាន​​បន្ថែម​ទឹក​ឃ្មុំ​ទៅ​ក្នុង​ទឹកក្ដៅ​ឧណ្ហៗ​ពិសា​រាល់ថ្ងៃ​នោះ នឹង​ផ្តល់​ប្រយោជន៍៨យ៉ាងដល់រាងកាយ..។

.បង្ការ​ជំងឺ​បេះដូង៖ សារធាតុ flavonoids និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ទឹកឃ្មុំ​ជួយ​ការពារ ​ និង​បន្ថយ​ហានិភ័យ​ ជំងឺ​បេះដូង។ ការសិក្សា​បង្ហាញ​ថា​ ទឹកឃ្មុំ​ពន្យឺត​ដំណើរ​អុកស៊ីតកម្ម​នៃ​ខ្លាញ់​អាក្រក់​នៅ​ក្នុង​ឈាម​ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​បេះដូង​ និង​ឈាន​ទៅ​រក​ការគាំងបេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល។.ជួយ​សម្រក​ទម្ងន់៖ ជាតិស្ករ​ក្នុង​ទឹកឃ្មុំ​ គឺ​ខុស​ពី​ពពួក​ស្ករ​សធម្មតា ព្រោះ​ស្ករ​ក្នុង​ទឹកឃ្មុំ​ជា​ស្ករ​ធម្មជាតិ ហើយស្ករ​ធម្មជាតិ​នេះ អាច​ជួយមិន​ឱ្យ​​​​ឃ្លាន​អាហារ​ដែលមាន​ជាតិស្ករ និង​ភេសជ្ជៈ​ផ្អែម។ បើអាច​​​ផ្លាស់ប្ដូរ​ទម្លាប់ដោយងាកមកពិសា​ភេសជ្ជៈ ​ដែលមាន​ជាតិ​ស្ករ​មកពី​​ទឹក​ឃ្មុំ គឺល្អជួយ​​បន្ថយ​កាឡូរី​។

.បន្ថយ​ឧស្ម័ន​ក្នុង​ពោះវៀន៖ ​មាន​បញ្ហា​ហើមពោះ ឬ​មាន​អារម្មណ៍​ថា​ មាន​ឧស្ម័ន​ក្នុង​ពោះ​ជា​ប្រចាំ គួរ​ទទួលទាន​ទឹកក្ដៅឧណ្ហៗ​លាយ​ជាមួយ​ទឹក​ឃ្មុំ ព្រោះ​អាច​ជួយ​បន្សាប​ឧស្ម័ន​ចេញ​ពី​ពោះវៀន។.សម្រួល​ដល់​អាការឈឺ-ក៖ ទឹក​ក្ដៅ​ឧណ្ហៗ​លាយ​ជាមួយទឹកឃ្មុំ​ អាច​ជួយ​សម្រាល​អាការ​ឈឺ-ក​។ មួយវិញទៀត ទឹកឃ្មុំ​ជា​ឱសថ​ធម្មជាតិ​សម្រាប់ជួយ​ព្យា​បាល​​ការ​ឆ្លង​មេរោគ​នៅ​ផ្លូវ​ដង្ហើម និង​អាការ​ក្អក។.រក្សា​កម្រិត​ជាតិស្ករ​ក្នុង​ឈាម៖ ​ស្ករ​ក្នុង​ទឹកឃ្មុំ​ជា​ស្ករ​ធម្មជាតិ​ដែល​ជា​ fructose និង glucose។ ស្ករ​ពីរ​ប្រភេទ​នេះ​ អាច​ជួយ​រាងកាយ​រក្សា​កម្រិត​ជាតិស្ករ​ក្នុង​ឈាម ​ និងបញ្ចុះ​កូលេស្តេរ៉ូល​។

.ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ៖ ទឹក​ឃ្មុំ​អាចជួយ​​ពង្រឹង​ប្រព័ន្ធភាពស៊ាំ​​បាន​យ៉ាង​ល្អ។ ក្នុងនោះ ទឹកឃ្មុំ​ធម្មជាតិ​ គឺ​អាច​ផ្តល់​ប្រយោជន៍​កាន់តែ​ច្រើន​ដល់​សុខភាព​ ដោយសារ​ទឹកឃ្មុំ​សម្បូរទៅ​ដោយ​អង់ស៊ីម វីតាមីន និង​ជាតិរ៉ែ​ ដែល​អាច​ការពារ​​បាក់តេរី​ផ្សេងៗ។.បញ្ចេញ​ជាតិ​ពុល៖ ទឹក​ក្ដៅឧណ្ហៗ​លាយ​ជាមួយ​​ទឹកឃ្មុំ​ គឺ​ជា​ជម្រើស​ដ៏​ល្អ​ ដើម្បី​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​ខ្លួន​។ ដូច្នេះ គួរសាកទទួលទានដើម្បីបានសុខភាពល្អ។ .ស្បែក​ភ្លឺ​រលោង៖ ទឹកឃ្មុំ ​គឺ​ជា​សារធាតុ​ប្រឆាំងអុកស៊ីតកម្ម​ធម្មជាតិ​ ដែល​អាច​កម្ចាត់នូវ​កាកសំណល់​ផ្សេងៗ ហើយ​ទឹក​ឃ្មុំ​ក៏​ជា​សារធាតុ​ប្រឆាំង​បាក់តេរី​ អាច​ជួយ​រក្សា​ស្បែក​ឱ្យស្អាត និង​ភ្លឺរលោង។ ដកស្រង់ពី៖ Hello គ្រូពេទ្យ  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត