ឃ្មុំព្រៃខេត្តមណ្ឌលគិរី ជួយសហគមន៍រកចំណូលបានចន្លោះ២ទៅ៣លានដុល្លារក្នុងមួយឆ្នាំ
អុន សម្ផស្ស
05 ឧសភា 2024 04:00 AM

ខេត្តមណ្ឌលគិរី៖ មណ្ឌលគិរីជាខេត្តមួយមានសក្តានុពលក្នុងការប្រមូលទឹកឃ្មុំព្រៃពី២០ ទៅ៣០តោន ពីសមាជិកទឹកឃ្មុំព្រៃចំនួន៤៤៩ ដែលរស់នៅជាមួយនឹងព្រៃឈើធម្មជាតិ លាតសន្ធឹងដ៏ធំនៃដែនជម្រកសត្វព្រៃភ្នំព្រិច និងស្រែពក គ្របដណ្ដប់លើផ្ទៃដី៩២,៣៩៥.០០ហិកតា។ នេះបើតាមការផ្សព្វផ្សាយរបស់ អង្គការ WWF-កម្ពុជា នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤…។

រូបភាព៖ អង្គការ WWF-កម្ពុជា
រូបភាព៖ អង្គការ WWF-កម្ពុជា

អង្គការ WWF-កម្ពុជា អះអាងថា តាមការត្រួតពិនិត្យ និងធ្វើសារពើភ័ណ្ឌនាពេលថ្មីៗនេះ ព្រៃឈើគ្របដណ្ដប់លើផ្ទៃដី៩២,៣៩៥.០០ ហិកតា នោះអាចផ្តល់ទិន្នផលទឹកឃ្មុំព្រៃពី១១៣ ទៅ១៥០តោនក្នុងមួយឆ្នាំ។ ការប្រមូលទឹកឃ្មុំព្រៃប្រកបដោយនិរន្តរភាពនេះ អាចរកចំណូលបានពី,៧ ទៅ៣,៦លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំសម្រាប់សហគមន៍។ ទន្ទឹមគ្នានោះស្ថាប័នដដែលបន្ថែមថា ពូជ​ឈើព្រៃ​សំខាន់ៗនៅ​តំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃខេត្តមណ្ឌលគិរីជួយគាំទ្រ​ឃ្មុំ​ព្រៃ​ក្នុងខេត្តផ្ទាល់។ ជាក់ស្ដែង មានពូជឈើព្រៃសំខាន់ជាង៥០ប្រភេទ ក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃខេត្តមណ្ឌលគិរី (EPL) បានផ្តល់ជាប្រភពទឹកដមដ៏សំខាន់សម្រាប់ឃ្មុំព្រៃ។

រូបភាព៖ អង្គការ WWF-កម្ពុជា
រូបភាព៖ អង្គការ WWF-កម្ពុជា

របកគំហើញនេះបង្ហាញពីជីវចម្រុះដ៏សម្បូរបែបក្នុងតំបន់ និងតួនាទីសំខាន់ដែលដើមឈើទាំងនេះដើរតួក្នុងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់។ ការអភិរក្សប្រភេទដើមឈើទាំងនេះ មិនត្រឹមតែការពារជម្រករបស់ឃ្មុំព្រៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារបរិស្ថានទាំងមូលផងដែរ។ តម្លៃនៃធនធានដ៏សំខាន់នេះ បញ្ជាក់ពីសក្តានុពលសម្រាប់ការអនុវត្តការប្រមូលទឹកឃ្មុំព្រៃប្រកបដោយនិរន្តរភាព និងបញ្ជាក់ពីសារសំខាន់នៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងការពារធនធានធម្មជាតិ។ ហេតុនេះអង្គការ WWF-កម្ពុជា បញ្ជាក់ថា ខ្លួនកំពុងសហការជាមួយសហគ្រាសសហគមន៍ ដើម្បីបង្កើនប្រាក់ចំណូល និងឱកាសអាជីវកម្ម តាមរយៈការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕

រូបភាព៖ អង្គការ WWF-កម្ពុជា
រូបភាព៖ អង្គការ WWF-កម្ពុជា
រូបភាព៖ អង្គការ WWF-កម្ពុជា
រូបភាព៖ អង្គការ WWF-កម្ពុជា
រូបភាព៖ អង្គការ WWF-កម្ពុជា
រូបភាព៖ អង្គការ WWF-កម្ពុជា
រូបភាព៖ អង្គការ WWF-កម្ពុជា
រូបភាព៖ អង្គការ WWF-កម្ពុជា
រូបភាព៖ អង្គការ WWF-កម្ពុជា
រូបភាព៖ អង្គការ WWF-កម្ពុជា
រូបភាព៖ អង្គការ WWF-កម្ពុជា
រូបភាព៖ អង្គការ WWF-កម្ពុជា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត