រដ្ឋមន្រ្តីការបរទេសស្តីទីថ្មីវៀតណាម បង្ហាញជំហរបន្តសហការជិតស្និតជាមួយកម្ពុជាលើគ្រប់វិស័យ
L
Linda Sorn
12 កញ្ញា 2025 07:03 AM

រាជធានីភ្នំពេញ៖ ទើបតែទទួលបានតំណែងថ្មី​ ជារដ្ឋមន្ត្រីការបរទេសស្តីទី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលេខានៃគណៈកម្មាធិការបក្សក្រសួងការបរទេស លោក ឡេ ហើយជុង ប្តេជ្ញាធ្វើការយ៉ាងជិតស្និតជាមួយកម្ពុជា ជំរុញការអភិវឌ្ឍគ្រប់វិស័យ...។

លោក ឡេ ហើយជុង រដ្ឋមន្ត្រីការបរទេសស្តីទី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលេខានៃគណៈកម្មាធិការបក្សក្រសួងការបរទេសវៀតណាម
លោក ឡេ ហើយជុង រដ្ឋមន្ត្រីការបរទេសស្តីទី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលេខានៃគណៈកម្មាធិការបក្សក្រសួងការបរទេសវៀតណាម

តាមរយៈជំនួបតាមប្រព័ន្ធវីដេអូជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១១កញ្ញា ឆ្នាំ២០២៥ លោក ឡេ ហើយជុង បានផ្លាស់ប្ដូរយោបល់គ្នា ជុំវិញការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគី ដែលកំពុងកើនឡើង និងមានតុល្យភាព ព្រមទាំងបានជំរុញឱ្យពង្រឹង និងធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់ឡើងវិញពីមិត្តភាពជាប្រពៃណីដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសជិតខាងទាំងពីរ ជាពិសេសបង្ហាញការប្តេជ្ញាចិត្ត ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ និងក្នុងការរក្សាការសម្របសម្រួលជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌអាស៊ាន និងវេទិកាអន្តរជាតិ ផ្សេងៗទៀត។

  ជំនួបតាមប្រព័ន្ធវីដេអូជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាមួយ លោក ឡេ ហើយជុង
  ជំនួបតាមប្រព័ន្ធវីដេអូជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាមួយ លោក ឡេ ហើយជុង

រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បញ្ជាក់ពីការទន្ទឹងរង់ចាំនូវការចូលរួមបន្ថែមទៀតជាមួយគ្នា រួមទាំងការរៀបចំកិច្ចប្រជុំលើកទី២១ របស់គណៈកម្មាធិការចម្រុះកម្ពុជា-វៀតណាម នៅពេល ខាងមុខនេះផងដែរ។ ដោយឡែក ជុំវិញជម្លោះរវាងកម្ពុជា-ថៃ លោកឧបនាយករដ្ឋមន្ត្រី ថែមទាំងបានអរគុណចំពោះការគាំទ្ររបស់វៀតណាម ដល់កិច្ចព្រមព្រៀងឈប់បាញ់ រវាងកម្ពុជា-ថៃ នឹងការរួមចំណែករបស់វៀតណាម ក្នុងក្រុមអ្នកសង្កេតការណ៍អន្តរកាល៕

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា  
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា  
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត