ថៃកំពុងបុកពោះ ក្រោយគ្រោះរញ្ជួយដីអង្រួននៅវៀតណាម
ហៀប ស៊ីថេត
11 កញ្ញា 2025 04:51 AM

រាជធានីបាងកក៖ គ្រោះរញ្ជួយដីកម្រិត ៤,៧រ៉ិចទ័រ បានអង្រួននៅជិតប្រទេសវៀតណាម ហើយបានរំញ័រទៅដល់ភាគខាងកើតនៃខេត្តឧប្បលរាជធានី ខណៈអាជ្ញាធរ​ថៃជំរុញ​ឱ្យ​សាធារណជន​ប្រុងប្រយ័ត្ន និង​តាមដាន​ព័ត៌មាន​ថ្មីៗ។ នេះបើតាមការចុះផ្សាយដោយកាសែតថៃ The Nation។

រូបភាព៖ The Nation
រូបភាព៖ The Nation

នាថ្ងៃទី១១ ខែកញ្ញា នាយកដ្ឋានសង្កេតគ្រោះរញ្ជួយដីនៃនាយកដ្ឋានឧតុនិយមថៃបានរកឃើញព្រឹត្តិការណ៍រញ្ជួយដីកម្រិត៤,៧ រ៉ិចទ័រ នៅជម្រៅ ២គីឡូម៉ែត្រ ដោយចំណុចកណ្តាលនៃការរញ្ជួយមានទីតាំងនៅប្រទេសវៀតណាម ខណៈចំណុចកណ្តាលនៃការរញ្ជួយដីនេះស្ថិតនៅចម្ងាយប្រហែល ៣៤៦គីឡូម៉ែត្រភាគខាងកើតនៃស្រុកមឿង ខេត្តឧប្បលរាជធានី។ ទោះបីជាការរញ្ជួយនេះទំនងជាមិនប៉ះពាល់ដល់អាយុជីវិត ឬទ្រព្យសម្បត្តិនៅក្នុងប្រទេសថៃក៏ដោយ ប៉ុន្តែបានព្រមានដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្ន និងតាមដានស្ថានការណ៍ឱ្យបានដិតដល់៕

រូបភាព៖ The Nation
រូបភាព៖ The Nation
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត