
ម៉ិកស៊ិក៖ មនុស្ស១០នាក់បានស្លាប់ និង៦១នាក់បានរងរបួស នៅភាគកណ្តាលប្រទេសម៉ិកស៊ិក នៅពេលដែលរថភ្លើងដឹកទំនិញបានបុករថយន្តក្រុងដឹកអ្នកដំណើរ ២ជាន់ នាថ្ងៃទី៨កញ្ញា (ម៉ោងក្នុងស្រុក) ខណៈប្រតិបត្តិកររថភ្លើងអះអាងថា ឧប្បត្តិហេតុនេះកើតឡើងដោយសារតែរថយន្តក្រុងដឹកអ្នកដំណើរព្យាយាមឆ្លងកាត់ពីមុខរថភ្លើងដែលកំពុងរត់។

ក្រុមហ៊ុនផ្លូវដែក Canadian Pacific Kansas City de Mexico បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងអំពាវនាវឱ្យអ្នកបើកបរគោរពផ្លាកសញ្ញាផ្លូវ និងបញ្ឈប់ការបើកបរទៅមុខ ប្រសិនបើមានរថភ្លើងឆ្លងកាត់។ យ៉ាងណា ប្រតិបត្តិកររថយន្តយន្តក្រុង Herradura de Plata មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។ អាជ្ញាធរក្នុងតំបន់បានអះអាងថា ការប៉ះទង្គិចគ្នាកើតឡើងនៅក្នុងតំបន់ឧស្សាហកម្មមួយនៅលើផ្លូវហាយវេភាគពាយព្យនៃរដ្ឋធានីម៉ិកស៊ិក។ ការិយាល័យមេធាវីរបស់រដ្ឋម៉ិកស៊ិកបានបញ្ជាក់ថា ស្ត្រី៧នាក់ និងបុរស៣នាក់ត្រូវបានស្លាប់ ហើយអ្នករងរបួសខ្លះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕



