ប្រទេសថៃ៖ ទឹកជំនន់នៅខេត្តពេជ្របូរណ៍ ឡើងដល់កម្ពស់២ម៉ែត្រកន្លះ ខណៈមនុស្សជាច្រើនកំពុងរងគ្រោះ
ហៀប ស៊ីថេត
02 កញ្ញា 2025 03:49 PM

ថៃ៖ គ្រោះទឹកជំនន់នៅខេត្តពេជ្របូរណ៍(เพชรบูรณ์) នៃប្រទេសថៃបានហក់ឡើងដល់កម្ពស់២,៥ម៉ែត្រ ខណៈមនុស្សជាច្រើនកំពុងរងគ្រោះ ខ្វះខាតស្បៀងអាហារ និងទឹកស្អាតសម្រាប់ប្រើប្រាស់ និងបរិភោគ។

រូបភាព៖ ខាវសដ
រូបភាព៖ ខាវសដ

នៅក្នុងស្រុកលំកៅ(Lom Kao) និងស្រុកលំសាក់(Lom Sak) ក្នុងខេត្តខេត្តពេជ្របូរណ៍ បានបន្តប្រឈមមុខនឹងគ្រោះមហន្តរាយពីឥទ្ធិពលនៃព្យុះត្រូពិចណងហ្វា ដែលបណ្ដាលឱ្យទឹកទន្លេប៉ាសាក់(Pa Sak) ហក់ឡើងខ្ពស់ និងជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋនៅថ្ងៃទី២ ខែកញ្ញា។ លើសពីនេះ ប្រជាពលរដ្ឋមួយចំនួនមិនអាចជួយសង្គ្រោះបានទាន់ពេលវេលា ហើយអ្វី​ដែល​ពួក​គេ​ត្រូវ​ការ​ពេល​នេះ​គឺ​អាហារ និង​ទឹក​ស្អាត ព្រោះ​សម្ភារ​ដែល​ពួក​គេ​បាន​ត្រៀម​ទុក​ត្រូវ​បាន​ជន់​លិច​ហូរទៅតាមទឹកអស់៕

រូបភាព៖ ខាវសដ
រូបភាព៖ ខាវសដ
រូបភាព៖ ខាវសដ
រូបភាព៖ ខាវសដ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត