អត្តពលិកជាតិ-អន្តរជាតិជាង៤ពាន់នាក់ ចូលរួមរត់ប្រណាំងនៅមុខអង្គរដើម្បីសន្តិភាព និងភាពសុខសាន្ត
S
Soriya Sou
31 សីហា 2025 11:30 AM

ក្រុងសៀមរាប៖ អត្តពលិកជាតិ-អន្តរជាតិចំនួន៤២២៤នាក់ នៅព្រឹកថ្ងៃអាទិត្យទី៣១ ខែសីហា ឆ្នាំ២០២៥នេះ បាននាំគ្នាចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរលើកទី១០ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប...។

រូបភាព/ កងរាជអាវុធហត្ថខេត្តសៀមរាប
រូបភាព/ កងរាជអាវុធហត្ថខេត្តសៀមរាប

ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ នៅខាងមុខប្រាសាទអង្គរវត្ត ត្រូវបានធ្វើឡើងក្រោមប្រធានបទ «រត់ដើម្បីសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ រត់ដើម្បីការពារបេតិកភណ្ឌមនុស្សជាតិ រត់ដើម្បីមនុស្សធម៌ជួយដល់វីរកងទ័ព និងជនភៀសសឹក» ក្រោមអធិបតីភាព លោក ថោង ខុន ទេសរដ្ឋមន្រ្តី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និងជាប្រធាន​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ តាមពិត ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី៣សីហា ប៉ុន្តែត្រូវបានលើកពេលមករៀបចំនៅថ្ងៃទី៣១សីហានេះវិញ។

រូបភាព/ កងរាជអាវុធហត្ថខេត្តសៀមរាប
រូបភាព/ កងរាជអាវុធហត្ថខេត្តសៀមរាប

អត្តពលិកជាង៤ពាន់នាក់ ដែលបានចូលរួមរត់ប្រណាំម៉ារ៉ាតុងមកពីបណ្ដាប្រទេសចំនួន៤៧ ក្នុងនោះ មាន៣៤៦២នាក់ជាអត្តពលិកជាតិ ខណៈ៧៦២នាក់ទៀត ជាអត្តពលិកអន្ដរជាតិ។ ក្នុងចំណោមអត្តពលិកអន្តរជាតិ ដែលបានចូលរួមច្រើនជាងគេ រួមមាន៖ មកពីប្រទេសចិន, ជប៉ុន, បារាំង, ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក៕

រូបភាព/ កងរាជអាវុធហត្ថខេត្តសៀមរាប
រូបភាព/ កងរាជអាវុធហត្ថខេត្តសៀមរាប
រូបភាព/ កងរាជអាវុធហត្ថខេត្តសៀមរាប
រូបភាព/ កងរាជអាវុធហត្ថខេត្តសៀមរាប
រូបភាព/ កងរាជអាវុធហត្ថខេត្តសៀមរាប
រូបភាព/ កងរាជអាវុធហត្ថខេត្តសៀមរាប
រូបភាព/ កងរាជអាវុធហត្ថខេត្តសៀមរាប
រូបភាព/ កងរាជអាវុធហត្ថខេត្តសៀមរាប
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត