ធ្លាយដំណឹង! ផែនការយោធាថៃគ្រោងប្រើអាវុធដ៏កាចសាហាវ Bangalore Torpedo ក្នុងសម័យសង្គ្រាមលោកលើកទី២ មកវាយប្រហារកម្ពុជា ដណ្តើមយកប្រាសាទតាក្របី និងតាមាន់ធំ
អាន ប៊ុនរ័ត្ននៈ
13 សីហា 2025 09:34 PM

អត្ថបទ៖ រតនៈ+ស៊ីថេត
ជម្លោះព្រំដែនកម្ពុជា-ថៃ៖ ដំណឹងធ្លាយចេញពីប្រភពយោធាថៃ បានបង្ហើបឱ្យដឹងថា ផែនការឈ្លានពានទឹកដីកម្ពុជាជាថ្មីម្ដងទៀតរបស់ លោក ប៊ុនស៊ីន ផាដក្លាង មេបញ្ជាការយោធភូមិភាគ២ នាពេលអនាគតដ៏ខ្លីខាងមុខនេះ គឺដើម្បីដណ្តើមយកប្រាសាទតាក្របី និងតាមាន់ធំពីកម្ពុជា ដោយពួកគេត្រៀមវាយប្រហារមកលើយោធាការពារព្រំដែន ដោយអាវុធមួយប្រភេទធ្លាប់លេចវត្តមាននៅក្នុងសង្គ្រាមលោកលើកទីពីរ នោះគឺ Bangalore Torpedo ឬអាចហៅម្យ៉ាងទៀតថា «បំពង់មច្ចុរាជ»...។ 

រូបភាព៖ រ៉យទ័រ ខនិក
រូបភាព៖ រ៉យទ័រ ខនិក

តើយុទ្ធោបករណ៍ Bangalore Torpedo ឬ «បំពង់មច្ចុរាជ» នេះ មានឥទ្ធិពលកម្រិតណាលើការវាយលុកគោលដៅ? Bangalore Torpedo គឺជាអាវុធដែលមានរាងជាបំពង់ដែក ពោរពេញដោយសារធាតុផ្ទុះដ៏ខ្លាំង វាជាអាវុធតួរឯកនៅក្នុងសម័យសង្គ្រាមលោកលើកទី២ ប៉ុន្តែវាអាចនឹងបង្ហាញខ្លួនសាជាថ្មី ក្រោយយោធាថៃប៉ុនប៉ងប្រើវា ដើម្បីបើកការឈ្លានពានទឹកដីកម្ពុជា។ សូមរំឭកថា នៅដើមទសវត្សរ៍ឆ្នាំ១៩១០ ជនជាតិអង់គ្លេសបានសិក្សាបរិក្ខាសឹកយោធា ដែលមានសមត្ថភាពអាចបំបែករនាំងឧបសគ្គបន្លាលួស និងលេណដ្ឋានយោធាគូសត្រូវរបស់បាន។ បន្ទាប់ពីការសិក្សាឆ្លងកាត់នីតិវិធីជាច្រើន និងបានលះបង់អាយុជីវិតទាហានវិស្វករអស់ជាច្រើននាក់។ នៅទីបំផុត ពួកគេអាចបង្កើតបំពង់មច្ចុរាជមួយដែលមានឈ្មោះថា Bangalore Torpedo បានដោយជោគជ័យ ជាមួយនឹងកម្លាំងផ្ទុះដ៏សហាវ ខ្លាំងជាងគ្រាប់បែកដៃ និងងាយស្រួលដឹកជញ្ជូន ឬស្ពាយតាមខ្លួនសម្រាប់យោធាធ្វើដំណើរថ្មើរជើង។

រូបភាព៖ រ៉យទ័រ ខនិក
រូបភាព៖ រ៉យទ័រ ខនិក

បន្តមកទសវត្សរ៍ឆ្នាំ១៩១២ មេទ័ពជើងទឹកអង់គ្លេសប្រចាំឈូងសមុទ្ទបេងហ្គាល់ ក្នុងប្រទេសឥណ្ឌា លោក ម៉ាកគ្លីនតុក (Mc Clintock) បានបង្កើតអាវុធនេះឱ្យមានទំនើបកម្មឡើង ដែលពោរពេញទៅដោយសារធាតុផ្ទុះ អាចបំបែកឧបសគ្គបន្លាលួស និងបំផ្លាញរនាំងបន្ទះដែកទៅជាច្រើនបំណែក និងអាចបើកផ្លូវដែលមានទទឹងប្រហែល ៣ម៉ែត្រ ដើម្បីបង្កភាពងាយស្រួលឱ្យយោធាអាចធ្វើដំណើររុលទៅមុខ ដោយមិនភ័យព្រួយពីការបង្គាប់គ្រាប់មីនក្រោម ឬលើដី។ មកដល់ដើមទសវត្សរ៍ឆ្នាំ១៩៤០ យោធាសហរដ្ឋអាម៉េរិក បានប្រើប្រាស់បំពង់មច្ចុរាជនេះឱ្យដំណើរការឡើងវិញ និងបានផលិតនូវម៉ាស៊ីនបំផ្ទុះគ្រាប់បែកធុនធំប្រភេទ M1A1 ដែលមានឈ្លោះថា Bangalore។ គ្រាប់បែកបំពង់មរណៈ torpedo មានប្រវែង១,៥ម៉ែត្រ អង្កត់ផ្ចិត៥សង់ទីម៉ែត្រ និងមានទម្ងន់៣,៨៥គីឡូក្រាម ប្រៀបបាននឹងសត្វពស់វែករនាមដ៏ធំ និងកាចសាហាវលូនសង្គ្រុបសំដៅចាប់ចំណីនៅចំពោះមុខ។

រូបភាព៖ រ៉យទ័រ ខនិក
រូបភាព៖ រ៉យទ័រ ខនិក

សព្វថ្ងៃនេះ Bangalore torpedo នៅតែត្រូវបានគេប្រើនៅក្នុងសមរភូមិសង្គ្រាមជាច្រើន ប៉ុន្តែវាត្រូវបានគេកែប្រែ និងកែច្នៃឡើងវិញឱ្យកាន់តែទំនើប និងមានភាពកាចសាហាវជាងមុន ហើយគេអាចតភ្ជាប់តំណពីមួយទៅមួយបានរហូតដល់ទៅប្រវែង៥០ម៉ែត្រ។ តើសមរភូមិសង្គ្រាមណាខ្លះ ប្រើប្រាស់គ្រាប់បែកបំពង់ប្រភេទនេះ...? ដ្បិតថា ចាប់កំណើតឡើងក្នុងសម័យសង្គ្រាមលោកលើកទី១ ក៏ពិតមែនប៉ុន្តែ Bangalore torpedo ត្រូវបានប្រើប្រាស់មានកំណត់។ ប៉ុន្តែមកដល់សង្គ្រាមលោកលើកទី២ គឺជារជ្ជកាលដ៏មានសក្តានុពលរបស់ Bangalore Torpedo លូនចេញពេញសមរភូមិមុខ។ ចំណេរក្រោយមក ទាហានជើងទឹកអាម៉េរិក បានប្រើប្រាស់វា ដើម្បីវាយប្រហារប្រទេសជប៉ុន និងបានបង្ហាញខ្លួនក្នុងសង្គ្រាមកូរ៉េពីឆ្នាំ១៩៥០-១៩៥៣, សង្គ្រាមវៀតណាម ១៩៥៥ដល់១៩៧៥, សង្រ្គាមអារ៉ាប់-អ៊ីស្រាអែល នៅឆ្នាំ១៩៤៨ និងសង្រ្គាមឥណ្ឌូា-ប៉ាគីស្ថានជាដើម៕

រូបភាព៖ រ៉យទ័រ ខនិក
រូបភាព៖ រ៉យទ័រ ខនិក
រូបភាព៖ អ៊ីនធើណេត
រូបភាព៖ អ៊ីនធើណេត
រូបភាព៖ អ៊ីនធើណេត
រូបភាព៖ អ៊ីនធើណេត
រូបភាព៖ អ៊ីនធើណេត
រូបភាព៖ អ៊ីនធើណេត
រូបភាព៖ អ៊ីនធើណេត
រូបភាព៖ អ៊ីនធើណេត
រូបភាព៖ អ៊ីនធើណេត
រូបភាព៖ អ៊ីនធើណេត
រូបភាព៖ អ៊ីនធើណេត
រូបភាព៖ អ៊ីនធើណេត
រូបភាព៖ អ៊ីនធើណេត
រូបភាព៖ អ៊ីនធើណេត
រូបភាព៖ អ៊ីនធើណេត
រូបភាព៖ អ៊ីនធើណេត
រូបភាព៖ អ៊ីនធើណេត
រូបភាព៖ អ៊ីនធើណេត
រូបភាព៖ អ៊ីនធើណេត
រូបភាព៖ អ៊ីនធើណេត
រូបភាព៖ អ៊ីនធើណេត
រូបភាព៖ អ៊ីនធើណេត
រូបភាព៖ អ៊ីនធើណេត
រូបភាព៖ អ៊ីនធើណេត
រូបភាព៖ អ៊ីនធើណេត
រូបភាព៖ អ៊ីនធើណេត
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត