គ្រោះមហន្តរាយធម្មជាតិ បង្កការខាតបង់សេដ្ឋកិច្ច១៣៥ពាន់លានដុល្លារ ក្នុងឆមាសទីមួយឆ្នាំ២០២៥
N
Nary Vann
07 សីហា 2025 12:30 PM

ទីក្រុងហ្សូរីច៖ ក្រុមហ៊ុនធានារ៉ាប់រង Swiss Re បានរាយការណ៍នៅថ្ងៃទី៦ ខែសីហាថា គ្រោះមហន្តរាយធម្មជាតិបានបណ្ដាលឱ្យមានការខាតបង់សេដ្ឋកិច្ចចំនួន ១៣៥ពាន់លានដុល្លារនៅទូទាំងពិភពលោក ក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ កើនឡើងពី ១២៣ពាន់លានដុល្លារនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤។

ក្រុមហ៊ុនធានារ៉ាប់រងដែលមានមូលដ្ឋាននៅទីក្រុងហ្សូរីចបានប៉ាន់ប្រមាណថា ការខាតបង់ក្នុងឆមាសទីមួយឆ្នាំនេះ មានចំនួន ៨០ពាន់លានដុល្លារត្រូវបានធានារ៉ាប់រង។ ភ្លើងឆេះព្រៃក្នុងទីក្រុងឡូសអេនជឺឡេសក្នុងខែមករា គឺជាព្រឹត្តិការណ៍ដែលបានបំផ្លាញព្រៃឈើដ៏ច្រើនបំផុតមិនធ្លាប់មាន និងបង្កការខាតបង់ប្រមាណ ៤០ពាន់លានដុល្លារ។ ភាពធ្ងន់ធ្ងរនេះគឺដោយសារតែខ្យល់បក់ខ្លាំងក្នុងរយៈពេលយូរ កង្វះទឹកភ្លៀង និងដោយសារវាកើតឡើងក្នុងតំបន់ដែលមានលំនៅដ្ឋានច្រើនកកកុញ និងមានតម្លៃខ្ពស់។

បន្ថែមលើនេះ គ្រោះរញ្ជួយដីនៅខែមីនាក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាគ្រោះមហន្តរាយធម្មជាតិដ៏ធំក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ ដោយបណ្ដាលឱ្យមានរំញ័រនៅប្រទេសថៃ ឥណ្ឌា និងចិន ដែលជាប្រទេសជិតខាង។ នៅក្នុងប្រទេសថៃតែម្នាក់ឯង ការខាតបង់មានរហូតដល់ទៅ ១,៥ពាន់លានដុល្លារឯណោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត