រដ្ឋាភិបាលកូរ៉េខាងត្បូង​ អនុញ្ញាតឱ្យអ្នកទេសចរ​ចិន​ចូលប្រទេសដោយគ្មានទិដ្ឋាការ​ចាប់ពី​ចុង​ខែកញ្ញា​
ម៉េងហុង
06 សីហា 2025 09:30 AM

រដ្ឋធានីសេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃពុធទី៦ ខែសីហាថា ប្រទេសកូរ៉េខាងត្បូងនឹងក្រុមអ្នកទេសចរមកពីប្រទេសចិនចូលប្រទេសដោយគ្មានទិដ្ឋាការសម្រាប់រយៈពេលបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ខែមិថុនាឆ្នាំ២០២៦ ដើម្បីជំរុញកំណើនទេសចរណ៍បរទេសនៅមុនកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក។

ការផ្ដល់ជូនការចូលប្រទេសដោយគ្មានទិដ្ឋាការ ត្រូវបានប្រកាសជាលើកដំបូងនៅក្នុងខែមីនា បន្ទាប់ពីការសម្រេចចិត្តរបស់ប្រទេសចិន កាលពីខែវិច្ឆិកាឆ្នាំមុន ក្នុងការផ្ដល់ការលើកលែងទិដ្ឋាការដល់ប្រជាជនកូរ៉េខាងត្បូង និងភ្ញៀវបរទេសមកពីប្រទេសផ្សេងៗ។ វាក៏កើតឡើងផងដែរ ចំពេលមានការរំពឹងទុកថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងប្រសើរឡើង ក្រោមការគ្រប់គ្រងថ្មីរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង។ ការសម្រេចចិត្តដាក់ចេញវិធានការនេះ នៅមុនថ្ងៃឈប់សម្រាករបស់ចិននៅដើមខែតុលា នឹងជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក ចំពេលមានការងើបឡើងវិញនៃដំណើរទេសចរណ៍បរទេស។ ក្រសួងទេសចរណ៍បានបញ្ជាក់បែបនេះបន្ទាប់ពីកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីវិធានការដើម្បីធ្វើឱ្យទេសចរណ៍រស់ឡើងវិញនៅមុនកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក។

លោក លី ជេម្យុង (Lee Jae Myung)
លោក លី ជេម្យុង (Lee Jae Myung)

គួរជម្រាបថា កូរ៉េខាងត្បូងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃមេដឹកនាំមកពី២១ ប្រទេសសម្រាប់វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ចាប់ពីថ្ងៃទី៣១ ខែតុលាដល់ថ្ងៃទី១ ខែវិច្ឆិកានៅទីក្រុង Gyeongju ភាគអាគ្នេយ៍ ជាការប្រមូលផ្តុំដែលមេដឹកនាំចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ អាចជួបពិភាក្សាគ្នាទល់មុខដាច់ដោយឡែក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត