មន្រ្តីសុីម៉ាក់ និងអង្គការចំនួន២ចុះត្រួតពិនិត្យគ្រាប់បែកប្រភេទ MK-៨៤ ដែលសៀមបានទម្លាក់នៅខេត្តឧត្តរមានជ័យ
S
Sreyleak Yith
04 សីហា 2025 06:00 PM

ក្រុងសំរោង៖  មន្រ្តីសុីម៉ាក់ រួមទាំង អង្គការ Golden West និងអង្គការ NPA នៅថ្ងៃ៤​សីហា​នេះ​ បានចុះទៅភូមិថ្មដូន ​ ឃុំគោកមន​ ស្រុកបន្ទាយអំពិល​ ខេត្តឧត្តរមានជ័យ ជាទីតាំងដែលទាហានសៀមបានទម្លាក់គ្រាប់បែកប្រភេទ MK-៨៤ កាលពីថ្មីៗ។ នេះបើតាមការបញ្ជាក់ពី លោក​​ ហេង រតនា អគ្គនាយកស៊ីម៉ាក់...

លោក​​ ហេង រតនា អគ្គនាយកស៊ីម៉ាក់
លោក​​ ហេង រតនា អគ្គនាយកស៊ីម៉ាក់

លោក​​អគ្គនាយកស៊ីម៉ាក់ បានគូសបញ្ជាក់ថា គ្រាប់បែកប្រភេទ MK-៨៤ នេះ​ មានលេខ Lot No. IMI 96G015-11 និងផលិតក្នុងឆ្នាំ១៩៩៦។ ជាមួយគ្នានេះ ប្រធានអង្គការ Golden West ប្រចាំកម្ពុជា ជំនាញខាងគ្រាប់បែកទម្លាក់ពីយន្តហោះ​នៃប្រទេសក្នុងតំបន់​ បានចូលរួមកំណត់លក្ខណៈបច្ចេកទេសគ្រាប់បែក MK-៨៤ នេះដែរដោយ​ថា បានផលិតនៅឆ្នាំ១៩៩៦ដែរ និងសៀមអាចទិញពីក្រុមហ៊ុន IMI​ របស់អុីស្រាអ៊ែល។ សូមរំឭកថា កាលពីព្រឹកថ្ងៃទី៣០​កក្កដា អង្គភាពស៊ីម៉ាក់ បានរកឃើញប្រភេទគ្រាប់បែក MK-៨៤​ មានទម្ងន់ជិត១តោន ​ ប្រវែងសរុបប្រមាណ៣,៥ម៉ែត្រ​​ ក្នុងនោះមានជាតិផ្ទុះជាង៥០០គីឡូក្រាម​ ដែលបានទម្លាក់ដោយកងទ័ពថៃ។

បន្ទាប់មកមន្រ្តីអង្គការស៊ីម៉ាក់ ក៏បានរកឃើញបន្ថែមគ្រាប់បែកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន៥គ្រាប់ទៀត នៅទីតាំងជិតៗគ្នា ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលកងទ័ពអាកាសឈ្លានពានថៃ ​បានទម្លាក់មកលើភូមិឋានពលរដ្ឋកំលុងពេលប្រយុទ្ធគ្នា។ ដោយទ្បែក នៅថ្ងៃទី២​សីហា​ កម្លាំងអង្គភាពស៊ីម៉ាក់​ ក៏បានត្រួតពិនិត្យនៅវត្តតាមាន់សែនជ័យ ស្ថិតនៅភូមិតាហាំ ឃុំគោកមន ស្រុកបន្ទាយអំពិល​ ខេត្តឧត្តរមានជ័យ រកឃើញភស្តុតាងដែលអាចបញ្ជាក់ច្បាស់ថា​ ទីតាំងអារាមនេះ ត្រូវបានពួកទ័ពសៀម​ទម្លាក់ គ្រាប់បែកMK-៨២ មានទម្ងន់ប្រមាណ២៥០គីឡូក្រាម​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត