ជនភៀសសឹក៖ «ថៃបង្កសង្រ្គាមបាញ់ផ្លោងសម្លា.ប់ខ្មែរមិនញញើតដៃ ទើបពួកខ្ញុំត្រូវភៀសខ្លួនចោលផ្ទះសម្បែង»
S
Soriya Sou
27 កក្កដា 2025 10:00 AM

រាជធានីភ្នំពេញ៖ ដើម្បីធានាសុវត្ថិភាព ជនភៀសសឹកប្រមាណ១០០០ពាន់គ្រួសារ ស្មើនឹងមនុស្សប្រមាណជាង៤០០០នាក់ ស្ថិតក្នុងចំណោមជនភៀសសឹកជាច្រើនម៉ឺននាក់ផ្សេងទៀត ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានជម្លៀសចេញពីតំបន់ប្រយុទ្ធគ្នានៅតាមតំបន់ព្រំដែន ដែលកំពុងត្រូវបានយោធាថៃ បន្តបាញ់ស្រោចយ៉ាងក្ដៅគគុក...។

ជនភៀសសឹកទាំងជាង៤០០០នាក់ ត្រូវបានអាជ្ញាធរជម្លៀសទៅសំចតនៅផ្សារហ៊ុយឡេងជោជ័យ ស្ថិតនៅដងផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានទី៣ និងមណ្ឌលកងវ៉ា និងកន្លែងមួយចំនួនទៀត ស្ថិតនៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ និងលោក ជាម សុក ប្រធានក្រុមប្រឹក្សាក្រុងសិរីសោភ័ណ បានបង្ហាញការក្ដុកក្តួលក្រោយឃើញជនភៀសឹកទាំងអស់មានទាំងកូនង៉ា កូនក្មេង ចាស់ជរា ខណៈរបស់មកជាប់នឹងខ្លួនមានត្រឹមតែសម្លៀកបំពាក់បន្តិចបន្តួច មើលទៅគួរឱ្យសង្វេគ។ លោកអភិបាលក្រុង និងលោកប្រធានក្រុមប្រឹក្សាក្រុងសិរីសោភ័ណ បានប្ដេជ្ញាចិត្តនឹងខិតខំរកស្បៀងយកមកផ្គត់ផ្គង់ជនភៀសសឹកទាំងអស់ឱ្យបានគ្រប់គ្រាន់។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ជនជនភៀសសឹកទាំងអស់ បាននាំគ្នានិយាយថា ថៃបានបង្ករសង្គ្រាមជាមួយខ្មែរនៅតាមជាយដែន ហើយបានបាញ់គ្រាប់ផ្លោងសម្លាប់មនុស្សដោយគ្មានញញើត ទើបពួកគាត់ទាំងអស់គ្នាត្រូវនាំគ្នាភៀសខ្លួនចេញពីកន្លែងរស់នៅផ្សេងៗពីគ្នា ហើយត្រូវបង្ខំចិត្តចោលផ្ទះសម្បែង សត្វចិញ្ចឹមនៅផ្ទះ មករកទីតាំងមានសុវត្ថិភាពរស់នៅបណ្ដោះអាសន្ន។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៦កក្កដា ឆ្នាំ២០២៥ ជនភៀសសឹកដែលបានជម្លៀសខ្លួនទៅកាន់ទីតាំងសុវត្ថិភាព និងផ្ទះសាច់ញាតិក្នុង៤ខេត្ត មានសរុបចំនួន២៥៦៤៦គ្រួសារ ស្មើនឹង​៧៩២៨០នាក់។ ពេលនេះ ជនភៀសសឹកទាំងចាស់ក្មេង ប្រុស ស្រី កំពុងទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត