ច្បាស់ការណ៍! មេទ័ពថៃភូមិភាគ២ បញ្ជាឱ្យបិទប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងច្រកព្រំដែនចំនួន៤ជាមួយកម្ពុជា
ហៀប ស៊ីថេត
23 កក្កដា 2025 01:00 PM

រាជធានីបាងកក៖ មេបញ្ជាការយោធថៃភូមិភាគ២ បានបញ្ជាឱ្យបិទច្រកព្រំដែនចំនួន៤ ក៏ដូចជាប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ទី២៤ ខែកក្កដាតទៅ ពោលគឺបន្ទាប់ពីទាហានថៃម្នាក់ដើរជាន់ផ្ទុះមីនដាច់ជើងម្ខាង និងទាហាន៤នាក់ទៀតរងរបួសនៅថ្ងៃនេះ។ នេះបើតាមការចុះផ្សាយដោយកាសែតថៃ Thai PBS...។

លោក ប៊ុនស៊ីន ផាដក្លាង បានអះអាងថា ទាហានថៃកំពុងដើរល្បាតក្នុងតំបន់ឆងអានម៉ា (ช่องอานม้า) បានដើរជាន់មីនផ្ទុះដាច់ជើងម្នាក់ទៀត ខណៈមេទ័ពរូបនេះអះអាងថា មីននេះទើបតែដាក់ថ្មីៗ។ ការផ្ទុះនេះ ត្រូវបានគេរាយការណ៍ថា បានធ្វើឱ្យទាហានថៃម្នាក់ដាច់ជើងខាងស្តាំ និងយោធា៤នាក់ទៀតរងរបួសធ្ងន់ស្រាល។ លោក ផាដក្លាង បានអះអាងទាំងងងើលថា៖«កងទ័ពភូមិភាគ២ នឹងបង្កើនការឆ្លើយតបរបស់ខ្លួនចំពោះកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែកក្កដាតទៅ។ ទន្ទឹមនោះ ច្រកព្រំដែនចំនួន៤ រួមមាន៖ ឆងអានម៉ា (ช่องอานม้า), ឆងសាង៉ាំ (ช่องสะงำ), ឆងឆោម(ช่องจอม), និងឆងសៃតាគូ (ช่องไซตะคู) នឹងត្រូវបិទ រួមជាមួយប្រាសាទតាមានធំ និងប្រាសាទតាក្របីផងដែរ»។

ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីថៃស្ដីទី លោក ភូមិធម្ម វិជ្យៈឆ័យ ក៏នឹងទម្លាក់ទំនាក់ទំនងការទូតថៃ-កម្ពុជា ដោយហៅអគ្គរាជទូតថៃប្រចាំកម្ពុជាឱ្យត្រឡប់មកប្រទេសថៃវិញ និងបញ្ជូនអគ្គរាជទូតកម្ពុជា ឱ្យត្រឡប់មកកម្ពុជាវិញដូចគ្នា៕

លោក ភូមិធម្ម វិជ្យៈឆ័យ
លោក ភូមិធម្ម វិជ្យៈឆ័យ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត