ធនាគារអភិវឌ្ឍន៍អាស៊ី កាត់បន្ថយការព្យាករកំណើនឆ្នាំ២០២៥ ប្រទេសជាច្រើន
N
Nary Vann
23 កក្កដា 2025 01:00 PM

រដ្ឋធានីម៉ានីល៖ ធនាគារអភិវឌ្ឍន៍អាស៊ី ឬហៅយ៉ាងខ្លីថា ADB បានទម្លាក់ការព្យាករកំណើននៅឆ្នាំនេះសម្រាប់តំបន់អាស៊ី ដោយលើកឡើងពីការ​ជំរុញ​ដោយ​គោលនយោបាយ​ពន្ធដារ​របស់​ប្រធានាធិបតី​អាម៉េរិក​ លោក ដូណាល់ ត្រាំ...

របាយការណ៍ទស្សនវិស័យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានបន្ទាបការព្យាករកំណើនផលិតផលក្នុងស្រុកសរុបមកត្រឹម៤,៧ភាគរយ នៅឆ្នាំ២០២៥ ធៀបនឹងការព្យាករពីមុន៤,៩ភាគរយ ក្នុងខែមេសា។ របាយ​ការណ៍​នេះ​ ​បញ្ជាក់​ថា ​កំណើន​ក្នុង​តំបន់​បាន​កើន​ឡើង​ក្នុង​ត្រី​មាស​ទី​មួយ​នៃ​ឆ្នាំ២០២៥ ដោយ​សារ​តម្រូវ​ការ​ក្នុង​ស្រុក​រឹង​មាំ និង​ការ​ដំឡើង​ពន្ធ​មុន​ការ​នាំ​ចេញ។ យ៉ាងណា ពន្ធគយកាន់តែខ្ពស់ និងភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មសកល ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយសន្ទុះ។ ការព្យាករកំណើនឆ្នាំ២០២៥ របស់ប្រទេសម៉ាឡេស៊ី ត្រូវបានកាត់បន្ថយមកត្រឹម៤,៣ភាគរយ ពី៤,៩ភាគរយកាលពីបីខែមុន។ ដូចគ្នាដែរ តួលេខសម្រាប់សេដ្ឋកិច្ចដែលផ្តោតលើពាណិជ្ជកម្មផ្សេងទៀតត្រូវបានធ្លាក់ចុះ ដោយអត្រាកំណើនរបស់ប្រទេសថៃធ្លាក់ចុះពី២,៨ភាគរយមកត្រឹម១,៨ភាគរយ, សិង្ហបុរីពី២,៦ភាគរយ មកត្រឹម១,៦ភាគរយ និងកូរ៉េខាងត្បូងពី១,៥ភាគរយ មកត្រឹម០,៨ភាគរយ។

ការព្យាកររបស់ប្រទេសឥណ្ឌា ត្រូវបានកែសម្រួលធ្លាក់ចុះមកត្រឹម៦,៥ភាគរយនៅឆ្នាំនេះ ជាចម្បងដោយសារតែផលប៉ះពាល់នៃពន្ធលើមូលដ្ឋានរបស់សហរដ្ឋអាម៉េរិក និងភាពមិនច្បាស់លាស់នៃគោលនយោបាយពាក់ព័ន្ធ។ អត្រាកំណើនរបស់ប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៥ ត្រូវបានបន្ទាបមកត្រឹម០,៨ភាគរយ។ ADB បានចេញផ្សាយទស្សនវិស័យខែមេសាប៉ុន្មានថ្ងៃបន្ទាប់ពីថ្ងៃប្រកាសពន្ធ នៅពេលដែលលោក ត្រាំ បានដាក់ពន្ធលើដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក។ ធនាគារ​នេះ បាន​ព្រមាន​ថា ​លក្ខខណ្ឌ​ទាំង​នេះ​ប៉ះពាល់​ដល់​​អាជីវកម្ម និង​អតិថិជន ហើយ​គំរាម​កំហែង​ដល់​ការ​រំខាន​ដល់​ការ​វិនិយោគ​នៅ​អាស៊ីអាគ្នេយ៍។ ការព្យាករកំណើនរបស់វៀតណាម ត្រូវបានដំឡើងពី៥,៦ភាគរយទៅ៦,៣ភាគរយ ប៉ុន្តែតួលេខឆ្នាំ២០២៦ ត្រូវបានកាត់បន្ថយមកត្រឹម៦ភាគរយ ពី៦,៥ភាគរយ។ សរុបមក ការព្យាករកំណើនសម្រាប់តំបន់អាស៊ីអាគ្នេយ៍ បានធ្លាក់ចុះមកនៅត្រឹម៤,២ភាគរយនៅឆ្នាំនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត