មិនដល់១ខែផង ជនជាតិវៀតណាមរាប់រយនាក់ត្រូវបណ្តេញចេញពីកម្ពុជា
អុន សម្ផស្ស
23 កក្កដា 2025 03:15 AM

រាជធានីភ្នំពេញ៖ ត្រឹមរយៈពេល៣សប្តាហ៍ដំបូងនៃខែកក្កដា ឆ្នាំ២០២៥នេះ អាជ្ញាធរ បានបណ្តេញជនជាតិវៀតណាមចំនួន៣៤៨នាក់ចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិនានា ក្រោយរកឃើញថា ជនជាតិវៀតណាមទាំងនោះ លួចសម្ងំលាក់ខ្លួនប្រព្រឹត្តការងារល្មើសច្បាប់នៅកម្ពុជា...។

រូបភាព៖ជនជាតិវៀតណាមដែលត្រូវអាជ្ញាធរកម្ពុជាបញ្ជូនចេញក្នុងខែកក្កដានេះ។ ប្រភព៖អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

តាមការស្រង់ទិន្នន័យដែលផ្សព្វផ្សាយដោយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គិតចាប់ពីថ្ងៃទី៣រហូតដល់ថ្ងៃទី១៩កក្កដា នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបណ្តេញជនជាតិវៀតណាមចេញពីកម្ពុជាចំនួន៥លើក។ ក្នុងនោះរួមមានលើកទី១. ចំនួន៣៨នាក់ (ស្រី១១នាក់), លើកទី២.ចំនួន៦៥នាក់ (ស្រី៧នាក់), លើកទី៣.ចំនួន៤៥នាក់ (ស្រី១០នាក់), លើកទី៤.ចំនួន៣៩នាក់ (ស្រី១១នាក់) និងលើទី៥.ចំនួន១៦១នាក់ (ស្រី២៨នាក់)។ ជនជាតិវៀតណាម ដែលត្រូវបណ្តេញចេញក្នុងខែកក្កដានេះ គឺត្រូវបានរកឃើញថា លួចឆ្លងដែនខុសច្បាប់ លួចស្នាក់នៅធ្វើការងារខុសច្បាប់ ទាំងមានលិខិតឆ្លងដែន និងគ្មានលិខិតឆ្លងដែន ខណៈខ្លះទៀតជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួន អនុវត្តទោសចប់ទើបបណ្តេញចេញទៅប្រទេសកំណើតវិញនាពេលនេះ។

រូបភាព៖ជនជាតិវៀតណាមដែលត្រូវអាជ្ញាធរកម្ពុជាបញ្ជូនចេញក្នុងខែកក្កដានេះ។ ប្រភព៖អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
រូបភាព៖ជនជាតិវៀតណាមដែលត្រូវអាជ្ញាធរកម្ពុជាបញ្ជូនចេញក្នុងខែកក្កដានេះ។ ប្រភព៖អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

បើតាមលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥ មានជនបរទេសជិត៥ពាន់នាក់ស្មើនឹង៨៨សញ្ជាតិ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍អនុវត្តនីតិវិធីបណ្ដេញចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសកំណើតរៀងៗខ្លួន ក្រោយរកឃើញប្រព្រឹត្តបទល្មើសលួចឆ្លងដែន ចូលមកធ្វើការងារដោយខុសច្បាប់ ឬប្រព្រឹត្តបទល្មើសនានា។ កម្ពុជា បានបង្កើនការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ លើករណីជាអាទិ៍៖ ការឆ្លងដែនចូលមកដោយខុសច្បាប់ ការស្នាក់នៅហួសសុពលភាព ការលួចធ្វើការដោយគ្មានច្បាប់អនុញ្ញាត និងការប្រើប្រាស់ឯកសាររដ្ឋបាលដោយក្លែងបន្លំជាដើម។ ដូចប្រទេសនានាដែរ រាល់ជនបរទេសប្រព្រឹត្តបទល្មើស អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុវត្តនីតិវិធីបណ្ដេញចេញ និងខ្លះទៀតដាក់ចូលបញ្ជីខ្មៅមិនឱ្យមកជាន់ដីកម្ពុជាទៀតឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត