ទេសចរចិនជាង១៤០នាក់ មកដល់កម្ពុជាតាមជើងហោះហើរត្រង់លើកដំបូង ពីទីក្រុងសិនជិន
S
Soriya Sou
18 កក្កដា 2025 09:00 AM

ខេត្តសៀមរាប៖ ភ្ញៀវទេសចរជនជាតិចិនចំនួន១៤១នាក់ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាដោយសុវត្ថិភាព នៅព្រឹកថ្ងៃទី១៨កក្កដា ឆ្នាំ២០២៥នេះ តាមរយៈជើងហោះហើរត្រង់ជាលើកដំបូងពីទីក្រុងសិនជិន មកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ...។

រូបភាពពី៖ មន្ទីរព័ត៌មានខេត្តសៀមរៀប
រូបភាពពី៖ មន្ទីរព័ត៌មានខេត្តសៀមរៀប

លោក ហង្ស សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ជា អូន រដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ព្រមទាំងមន្រ្តីពាក់ព័ន្ធនៅក្នុងខេត្តសៀមរាប បានអញ្ជើញទទួលស្វាគមន៍ភ្ញៀវទេសចរចិនទាំង១៤១នាក់ដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ លោក ជា អូន មានប្រសាសន៍ថា ការទទួលបានជើងហោះហើរត្រង់ពីទីក្រុងសិនជិន ជាសញ្ញាល្អបង្ហាញថាកម្ពុជា ជាពិសេសខេត្តសៀមរាប នៅតែជាទីចាប់អារម្មណ៍ពីសំណាក់អ្នកទេសចរជនជាតិចិន។ ទីក្រុងសិនជិន ជាទីក្រុងមួយក្នុងចំណោមទីក្រុងលំដាប់ធំៗទាំង៤របស់ប្រទេសចិន រួមមាន៖ រដ្ឋធានីប៉េកាំង, ទីក្រុងសៀងហៃ, ទីក្រុងក្វាងចូវ និង ទីក្រុងសិនជិន។

លោក ជា អូន បានឱ្យដឹងថា នៅជំហានដំបូងនេះ នឹងមានការហោះហើរចំនួន៣ជើងក្នុងមួយសប្ដាហ៍ ដោយជើងទីមួយ ចុះចតនៅខេត្តសៀមរាប ចំណែកពីរជើងទៀតនឹងចុះចតនៅរាជធានីភ្នំពេញ។ លោកអះអាងថា ការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងសិនជិន មកកម្ពុជានាពេលនេះ នឹងជួយជំរុញទេសចរចិនពីតំបន់សេដ្ឋកិច្ចពិសេសនៃឈូងសមុទ្ទរបស់ប្រទេសចិន រួមមាន៖ ទីក្រុងក្វាងចូវ, ទីក្រុងហុងកុង, និងទីក្រុងម៉ាកាវ មកកាន់ប្រទេសកម្ពុជា ចូលរួមចំណែកក្នុងយុទ្ធនាការឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥។ សូមជម្រាបថា ក្រោយវិបត្តិកូវីដ-១៩ វិស័យទេសចរណ៍របស់ខេត្តសៀមរាប បានកំពុងងើបឡើងវិញជាបណ្តើរៗ និងមានកំណើនគួរឱ្យកត់សម្គាល់។ ក្នុងចំណោមភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកលេងកម្សាន្តនៅខេត្តសៀមរាប ភ្ញៀវទេសចរជនជាតិចិនបានឈរនៅលំដាប់លេខរៀងទី៤៕

លោក ជា អូន រដ្ឋលេខាធិការប្រចាំការនៃ រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល កំពុងផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន។ 
លោក ជា អូន រដ្ឋលេខាធិការប្រចាំការនៃ រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល កំពុងផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន។ 
<br />

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត