ជនបរទេសចម្រុះជាតិសាសន៍ចំនួន៣១២នាក់ ត្រូវបានចាប់ខ្លួនក្នុងទីតាំងឆបោកអនឡាញនៅស្រុកស្នួល
ហាក់ អ៊ីឌី
16 កក្កដា 2025 02:30 PM

ខេត្តក្រចេះ៖ ជនបរទេសចម្រុះជាតិសាសន៍ប្រមាណ៣១២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅថ្ងៃទី១៦កក្កដា ឆ្នាំ២០២៥នេះ នៅចំណុចទីតាំងផ្ទះជួលមួយកន្លែង ក្នុង ភូមិសាស្ត្រឃុំ២ធ្នូ ស្រុកស្នួល...។

ប្រតិបត្តិការនេះធ្វើឡើងដោយ គណៈបញ្ជាការ​ឯកភាពខេត្តក្រចេះ សហការជាមួយសមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត បានចុះបង្រ្កាបទីតាំងសង្ស័យថា មានការលួចលាក់បង្កប់បទល្មើស Online Scams ព្រមទាំងបានធ្វើការឃាត់ខ្លួនជនបរទេសជាច្រើនជាតិសាសន៍រួមមាន​៖ វៀតណាម ថៃ បង់ក្លាដេស ឥណ្ឌូណេស៊ី ចិន មីយ៉ាន់ម៉ា សរុបចំនួន៣១២នាក់ ក្នុងនោះមានស្ត្រីចំនួន៥៦នាក់។

ទោះយ៉ាងណា ក្រុមសមត្ថកិច្ចក៏បានធ្វើការដកហូតវត្ថុតាងរួមមាន៖ កុំព្យូទ័រ ចំនួន៣២៩គ្រឿង, ទូរសព្ទដៃ ១៦៣០គ្រឿងផងដែរ។ បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធី ខណៈសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំហ្លាយណាដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត