អ្នកនាំពាក្យក្រសួងសាធារណការ ស្នើសមត្ថកិច្ចឃាត់ខ្លួនអ្នកថតវីដេអូ «ដកបង្គោលសញ្ញានាំផ្លូវ»
អុន សម្ផស្ស
09 កក្កដា 2025 10:30 AM

រាជធានីភ្នំពេញ៖ ក្រោយមានការផ្សព្វផ្សាយវីដេអូ យុវជនម្នាក់ធ្វើសកម្មភាពដកបង្គោល «សញ្ញានាំផ្លូវ» ក្នុងចេតនាលេងសើច អ្នកនាំពាក្យក្រសួងសាធារណការ ចាត់ទុកថា ជាសកម្មភាពបំផ្លិចបំផ្លាញបរិក្ខារផ្លូវថ្នល់ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងស្នើឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធាការច្បាប់...។

អ្នកនាំពាក្យក្រសួងសាធារណការ លោក ផន រឹម
អ្នកនាំពាក្យក្រសួងសាធារណការ លោក ផន រឹម

តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុក អ្នកនាំពាក្យក្រសួងសាធារណការ លោក ផន រឹម នៅល្ងាចថ្ងៃទី៩កក្កដា ឆ្នាំ២០២៥ បានលើកឡើងថា ប៉ុ​ន្មានថ្ងៃនេះ មានករណីក្មេងស្ទាវធ្វើសកម្មភាពបំផ្លិចបំផ្លាញបរិក្ខារផ្លូវថ្នល់ ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋហើយថតវីដេអូបង្ហោះ។ អ្នកនាំពាក្យរូបនេះ ចាត់ទុកទង្វើរបស់យុវជននោះ មិនត្រឹមតែជាសកម្មភាពបំផ្លិចបំផ្លាញបរិក្ខារផ្លូវថ្នល់ប៉ុណ្ណោះទេ ប៉ុន្តែសកម្មភាពនេះក៏អាចបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់អាយុជីវិតអ្នកដំណើរ នៅពេលបង្គោលនាំផ្លូវត្រូវបានដកចេញ។ បើតាមលោក ផន រឹម បង្គោលដែលគេដកហើយថតវីដេអូនោះ គឺជាបង្គោលសញ្ញានាំផ្លូវ (Guide Post) ប្រើប្រាស់សម្រាប់បង្ហាញជូនព័ត៌មានដល់អ្នកបើកបរឱ្យដឹងពីផ្លូវកោង គ្រោះថ្នាក់ នៅចំណុចចុះឡើងចំណោត មាត់ជ្រោះ ឬកន្លែងមានឧបសគ្គដូចជា៖ ក្បាលស្ពាន ខឿន លូ ឬសួនច្បារជាដើម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត