ក្នុងរបបអាហារប្រចាំថ្ងៃ គួរមាន«បង្កង»ទទួលទាន ព្រោះមានអត្ថប្រយោជន៍ជាច្រើនដល់រាងកាយ
S
Sreyleak Yith
09 កក្កដា 2025 01:00 AM

សុខភាព៖ មិនថាបង្កងទឹកសាប ឬទឹកប្រៃ វាជាអាហារដែលផ្ដល់គុណប្រយោជន៍ច្រើនមិនចាញ់ពពួកអាហារផ្សេងៗទៀត។ មួយវិញទៀត បង្កង ​ក៏ជាប្រភេទអាហារដែលមានកម្រិតកាឡូរីទាប អាចទទួលទានបានជារៀងរាល់ថ្ងៃដោយមិនខ្លាចប៉ះពាល់សុខភាពនោះទេ...។

បង្កង សម្បូរទៅដោយសារធាតុសំខាន់ៗដូចជា៖ .វីតាមីនB១២៖ ជាវីតាមីនសម្រាប់ជំនួយដល់តួនាទីខួរក្បាល ប្រព័ន្ធប្រសាទ និងដំណើរការបង្កើតកោសិកាគ្រាប់ឈាមក្រហម។ ដូច្នេះ គួរតែបញ្ជូលបង្កងទៅក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីទទួលបានវីតាមីនB១២គ្រប់គ្រាន់។ ២.ពពួកប្រូតេអ៊ីន៖ បង្កងមានសារធាតុប្រូតេអ៊ីន​ដែលអាចជំនួយដល់សាច់ដុំ ជំនួយសុខភាពស្បែក សុខភាពឆ្អឹង បេះដូង ខួរក្បាល។ល។ ៣.អាស៊ីដខ្លាញ់អូមេហ្គា៣៖ ក្នុងបង្កងមានសារធាតុ អាស៊ីដខ្លាញ់អូមេហ្គា៣ ជាអាស៊ីដខ្លាញ់ដែលបានផ្ដល់អត្ថប្រយោជន៍ដល់សុខភាពខួរក្បាល និងបេះដូង។ លើសពីនេះ អាស៊ីដខ្លាញ់អូមេហ្គា៣ អាច​ជួយកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដាច់សរសឈាមខួរក្បាល និងជំងឺគាំងបេះដូង។ អាស៊ីដ​ខ្លាញ់​ប្រភេទ​នេះ ក៏​មានអត្ថប្រយោជន៍ខ្លាំងពិសេសសម្រាប់មនុស្សចាស់ គឺជួយ​ការពារពីជំងឺវង្វេង និងស្ត្រីដែលមានផ្ទៃពោះជួយឱ្យទារកក្នុងផ្ទៃមានសុខភាពល្អ​។

៤.កាល់ស្យូម៖ កាល់ស្យូមក្នុងបង្កង​មានសារសំខាន់ជួយទ្រទ្រង់សុខភាពរាងកាយ និងការលូតលាស់របស់ឆ្អឹង។ .ផូស្វ័រ៖ បង្កងមានសារធាតុផូស្វ័រ​ជួយពង្រឹងដល់សុខភាពឆ្អឹង និងរួមចំណែកដល់ការរំលាយអាហារកាន់តែប្រសើរឡើង ក៏ដូចជាការបង្កើតប្រូតេអ៊ីន តុល្យភាពអ័រម៉ូន ការទាញយកថាមពល ការជួសជុលកោសិកា និងការប្រើប្រាស់សារធាតុចិញ្ចឹមត្រឹមត្រូវក្នុងរាងកាយ។ .ស្ពាន់៖ សារធាតុស្ពាន់​ដែលមានក្នុងបង្កង មានតួនាទីសំខាន់ជួយ​ផលិតកោសិការឈាមក្រហម និងឈាម-ស ព្រម​ទាំង​ជួយ​ជំរុញការបញ្ចេញជាតិដែកដើម្បីបង្កើត អេម៉ូក្លូប៊ីន លើសពីនេះ មានអត្ថប្រយោជន៍ជួយបង្កើនការលូតលាស់របស់កុមារ ការវិវត្ដផ្នែកខួរក្បាល ប្រព័ន្ធការពាររាងកាយ​ និងជួយ​សុខភាពឆ្អឹងរឹងមាំ។

.អ៊ីយ៉ូត៖ នៅក្នុងបង្កងក៏មានផ្ទុកអ៊ីយ៉ូត ជាសារធាតុបំប៉នដែលរាងកាយត្រូវការដើម្បីបង្កើតអ័រម៉ូន​ទីរ៉ូអ៊ីត ជាអ័រម៉ូនដើរតួយ៉ាងសំខាន់ជួយគ្រប់គ្រងលើដំណើររការមេតាប៉ូលិសក្នុងរាងកាយ។ លើសពីនេះ សារធាតុអ៊ីយ៉ូតក៏អាចជួយថែរក្សាសុខភាពកោសិការាងកាយផងដែរ។ យ៉ាងណា ក្នុងករណីខ្លះ បង្កងទឹកប្រៃ អាចមានលក្ខណៈខុសប្លែកបន្ដិចពីបង្កងទឹកសាប ព្រោះបង្កងទឹកប្រៃអាចបង្កជាបញ្ហាដល់អ្នកដែលងាយមានអាការប្រតិកម្មអាលែកហ្ស៊ីជាមួយគ្រឿងសមុទ្ទ។ បង្កងទឹកប្រៃ មិនខុសពីប្រភេទអាហារសមុទ្ទផ្សេងនោះទេ ដោយថា បង្កងទឹកប្រៃ ក៏ជាពពួកពូជអម្បូរខ្យង ក្ដាម បង្គា អាចធ្វើឱ្យអ្នកទទួលទានខ្លះជួបអាការឡើងកន្ទួលរមាស់ ប្រតិកម្មស្បែក​​ និងអាលែកហ្ស៊ី៕ អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត