ដើមឈើចំនួន១ម៉ឺនដើម ត្រូវបានដាំនៅរមណីយដ្ឋានអង្គរ ដើម្បីរួមចំណែកថែរក្សាការពារបេតិកភណ្ឌ និងបរិស្ថាន
S
Soriya Sou
06 កក្កដា 2025 02:30 PM

ក្រុងសៀមរាប៖ ដើមឈើចំនួន១ម៉ឺនដើម ត្រូវបានអាជ្ញាធរជាតិអប្សរា នាំយកទៅដាំនៅក្នុងរមណីយដ្ឋានអង្គរ ដើម្បីរួមចំណែកថែរក្សាការពារបេតិកភណ្ឌ និងបរិស្ថាន...។

រូបភាពពី អាជ្ញាធរជាតិអប្សរា
រូបភាពពី អាជ្ញាធរជាតិអប្សរា

កាលពីថ្ងៃទីសៅរ៍ទី៥កក្កដាម្សិលមិញ អាជ្ញាធរជាតិអប្សរា បានសហការជាមួយមូលនិធិបរិស្ថានអ៊ីអន ដាំដើមឈើចំនួន១ម៉ឺនដើម ក្នុងផ្ទៃដីទំហំ៥ហិកតា លើផ្ទៃដីសរុបទំហំ១៨ហិកតា សម្រាប់រយៈពេល៥ឆ្នាំ។ ដើមឈើទាំងនេះ ត្រូវបានដាំនៅខាងជើងបារាយណ៍ជ័យតដាក និងប្រាសាទនាគព័ន្ធ ដើម្បីរួមចំណែកថែរក្សាការពារបេតិកភណ្ឌ និងបរិស្ថាន ក៏ដូចជាអាចផ្តល់ផលប្រយោជន៍ដល់សហគមន៍មូលដ្ឋាន ព្រមទាំងលើកកម្ពស់វិស័យទេសចរណ៍ នៅក្នុងរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក។ ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក អាត់ស៊ីស៊ិ អ៊ីណូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក ណាអូយ៉ា អូកាដា សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិបរិស្ថានអ៊ីអន និងអ្នកពាក់ព័ន្ធប្រមាណជិត១ពាន់នាក់។

រូបភាពពី អាជ្ញាធរជាតិអប្សរា
រូបភាពពី អាជ្ញាធរជាតិអប្សរា

ការដាំកូនឈើពិតជាមានសារសំខាន់ វាអាចជួយដល់បរិស្ថាន ជីវចម្រុះ និងប្រជាពលរដ្ឋអាចរស់នៅមានសុខភាពល្អ ព្រមទាំងអាចធ្វើឱ្យមាននិរន្តភាពនៃប្រភពទឹកនៅក្រោមដី ដើម្បីជួយទ្រទ្រង់ដល់គ្រឹះប្រាសាទបុរាណនានា ឱ្យមានសុវត្ថិភាព។ ចាប់តាំងពីឆ្នាំ២០០៤ មកដល់បច្ចុប្បន្ន ក្រៅពីការងារអភិរក្ស និងជួសជុលប្រាសាទបុរាណ អាជ្ញាធរជាតិអប្សរា បានបណ្តុះដាំកូនឈើចម្រុះក្នុងឧទ្យានអង្គរ ហើយចែកចាយជូនសាធារណជនដោយឥតគិតថ្លៃ បានជិត៣លានដើម។ ជាក់ស្ដែង កាលពីឆ្នាំ២០២៤កន្លងទៅ អាជ្ញាធរជាតិអប្សរា ក៏បានសហការជាមួយដៃគូឯកជន និងស្ថាប័នរដ្ឋនានា ដោយបានដាំកូនឈើចម្រុះក្នុងរមណីយដ្ឋានអង្គរបានជិត៧ម៉ឺនដើម៕

លោកស្រី ឡងឌី សាន់ណារ៉ា រដ្ខលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
លោកស្រី ឡងឌី សាន់ណារ៉ា រដ្ខលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
រូបភាពពី អាជ្ញាធរជាតិអប្សរា
រូបភាពពី អាជ្ញាធរជាតិអប្សរា
រូបភាពពី អាជ្ញាធរជាតិអប្សរា
រូបភាពពី អាជ្ញាធរជាតិអប្សរា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត