អភិបាលរាជធានីភ្នំពេញ បញ្ជាឱ្យមន្ត្រីចុះពិនិត្យតាមខុនដូ និងបុរី ដែលសង្ស័យមានបង្កប់ការឆបោកតាមអនឡាញ
អុន សម្ផស្ស
04 កក្កដា 2025 07:30 AM

រាជធានីភ្នំពេញ៖ ក្រោយប្រកាសបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ បានចំនួនពីរថ្ងៃ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំជាមួយកម្លាំងសមត្ថកិច្ច និងចេញបទបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ បន្តទប់ស្កាត់បញ្ហាគ្រឿងញៀន ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងការប្រើប្រាស់បារីអេឡិចត្រូនិច ឬស៊ីហ្សា​ (VAP)​ ពោលគឺសំដៅធ្វើយ៉ាងណាឱ្យភូមិសង្កាត់មានសុវត្ថិភាព..។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ(កណ្តាល) ក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ(កណ្តាល) ក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានថ្លែងទៅកាន់មន្ត្រីពាក់ព័ន្ធក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះថា គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជារឿងដែលត្រូវបង្ក្រាបជាប្រចាំ ដូច្នេះ អាជ្ញាធរខណ្ឌទាំង១៤ ត្រូវពិនិត្យតាមខុនដូ និងបុរីដែលមានការសង្ស័យថា បាននិងកំពុងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ លោកអភិបាលក្រុងបន្ថែមថា ការងារសព្វបែបយ៉ាង គឺសុទ្ធតែជាការងាររបស់អាជ្ញាធរខណ្ឌ បើអាជ្ញាធរខណ្ឌបង្ក្រាបមិនបាន គឺគ្មាននរណាបង្ក្រាបបានទេ។​

មន្ត្រីពាក់ព័ន្ធក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ ព្រឹកថ្ងៃទី៤កក្កដា ឆ្នាំ២០២៥។
មន្ត្រីពាក់ព័ន្ធក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ ព្រឹកថ្ងៃទី៤កក្កដា ឆ្នាំ២០២៥។

លោកថ្លែងសង្កត់ធ្ងន់ថា៖«រឿងគ្រឿងញៀន អាជ្ញាធរខណ្ឌ តម្រូវម្ចាស់ការធ្វើរៀងខ្លួន ដើម្បីបង្ក្រាបគ្រឿងញៀនក្នុង​មូលដ្ឋាន​របស់ខ្លួន​»។ ករណីនេះ លោកអភិបាលក្រុងបន្ថែមថា ប្រសិនកងកម្លាំងតាមតំបន់មិនគ្រប់គ្រាន់ អាចរាយការណ៍ស្នើសុំ​ទៅថ្នាក់លើ នោះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នឹងស្វែងរកថវិកាជួយទ្រទ្រង់ការងារនេះដើម្បីប្រតិបត្តិការឱ្យបានសកម្ម។ ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាបារីអេឡិចត្រូនិច ឬស៊ីហ្សា លោក ឃួង ស្រេង ណែនាំឱ្យអាជ្ញាធរខណ្ឌដែលមានទីតាំងជាកន្លែងសប្បាយ ត្រូវចុះពិនិត្យមើលជាប្រចាំ ហើយយកស្លាកសញ្ញាហាមជក់បារីអេឡិចត្រូនិច ឬស៊ីហ្សា ទៅបិទតាមហាងនានានៅក្នុងរាជធានីភ្នំពេញ ជាពិសេសនៅហាងបារាំង។ 

មន្ត្រីពាក់ព័ន្ធក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ ព្រឹកថ្ងៃទី៤កក្កដា ឆ្នាំ២០២៥។
មន្ត្រីពាក់ព័ន្ធក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ ព្រឹកថ្ងៃទី៤កក្កដា ឆ្នាំ២០២៥។

គួរជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២កក្កដា បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមាន ខ្លួនលោកផ្ទាល់ ជាប្រធាន និងអនុប្រធាន ព្រមទាំងសមាជិក២៤នាក់បន្ថែមទៀត។ គណៈកម្មការនេះ មានភារកិច្ចចាត់វិធានការដោយប្រើប្រាស់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ផ្តល់វិធានការ និងមធ្យោបាយផ្សេងៗ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ន-អង្គភាព និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលខេត្ត ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

មន្ត្រីពាក់ព័ន្ធក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ ព្រឹកថ្ងៃទី៤កក្កដា ឆ្នាំ២០២៥។
មន្ត្រីពាក់ព័ន្ធក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ ព្រឹកថ្ងៃទី៤កក្កដា ឆ្នាំ២០២៥។
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត