កម្ពុជា-សិង្ហបុរី ឯកភាពបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន
S
Sreyleak Yith
02 កក្កដា 2025 10:45 AM

រាជធានីភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាថ្ងៃទី២កក្កដានេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី នៅវិមានសន្តិភាព…។

នាឱកាសនៃជំនួបផ្លូវរដ្ឋនេះ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សា និងឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា៖ ពាណិជ្ជកម្ម, វិនិយោគ និងហិរញ្ញវត្ថុ, ការតភ្ជាប់ប្រជាជននិងប្រជាជន, ការពារជាតិ និងសន្តិសុខ, កសិកម្ម, សន្តិសុខស្បៀង និងថាមពល, និងការបណ្ដុះបណ្ដាលជំនាញ និងវិជ្ជាជីវៈ ក្នុងនោះដែរ​ សម្តេចបវរធិបតី បានអបអរសាទរ ចំពោះជ័យជម្នះរបស់ លោក ឡរ៉េន វ៉ុង ដែលទទួលបានទំនុកចិត្ត និងការជឿជាក់របស់ប្រជាជនសិង្ហបុរី ចំពោះការដឹកនាំរបស់លោក ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

សម្តេចបវរធិបតី ក៏បានបង្ហាញភាពរីករាយដែលបានជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា។ ទន្ទឹមនេះ នាយករដ្ឋមន្ត្រីសិង្ហបុរី បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចមកកាន់កម្ពុជា នាពេលនេះ ស្របពេលខួបលើកទី៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ លើសពីនេះ ដំណើរទស្សនកិច្ចមកកាន់កម្ពុជាជាលើកដំបូង ក៏បានឆ្លុះបញ្ចាំងអំពីភាពជាដៃគូយូរអង្វែង និងរឹងមាំរវាងប្រទេសទាំងពីរក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕

លោក ឡរ៉េន វ៉ុង  នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី   
លោក ឡរ៉េន វ៉ុង  នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី   
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត