
រដ្ឋធានីវ៉ាស៊ីនតោន៖ មនុស្សរាប់សិបលាននាក់នៅក្នុងទីក្រុងធំៗ នៅទូទាំងភាគឦសាននៃសហរដ្ឋអាម៉េរិក កំពុងប្រឈមនឹងសីតុណ្ហភាពខ្ពស់បំផុតនៅថ្ងៃទី២៤មិថុនា ខណៈរលកកម្តៅបានរាលដាលពាសពេញប្រទេស ចាប់តាំងពីចុងសប្តាហ៍មុន។

យោងតាមសេវាអាកាសធាតុជាតិ សីតុណ្ហភាពនៅរដ្ឋធានីវ៉ាស៊ីនតោន និងទីក្រុងបូស្តុន ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៣៨អង្សាសេ ដោយបំបែកកំណត់ត្រាពីមុនរហូតដល់៦អង្សាសេ។ នៅ Central Park នៃទីក្រុងញូវយ៉ក សីតុណ្ហភាពអាចឡើងដល់៣៧អង្សាសេ ហើយរលកកម្តៅត្រូវបានរំពឹងថា នឹងគ្របដណ្ដប់លើផ្នែកផ្សេងទៀតនៃភាគខាងកើតសហរដ្ឋអាម៉េរិក រួមទាំងភាគខាងជើង Georgia, the Carolinas, Virginia, Maryland និង Pennsylvania។

កម្តៅខ្លាំងកំពុងបង្កការរំខានដល់ការដឹកជញ្ជូនសាធារណៈនៅទូទាំងភាគឦសាន ដោយផ្លូវរថភ្លើងដឹកអ្នកដំណើររបស់អាម៉េរិក Amtrak ត្រូវបានបង្ខំឱ្យបន្ថយល្បឿនរថភ្លើងរវាងទីក្រុងវ៉ាស៊ីនតោន និងញូវយ៉ក និងរវាងទីក្រុងហ្វីដាដេលហ្វី និង Harrisburg ដែលអាចធ្វើឱ្យមានការពន្យារពេល។ តំបន់ទេសចរណ៍មួយចំនួនត្រូវបានរងផលប៉ះពាល់ ដោយវិមានវ៉ាស៊ីនតោន ត្រូវបានបិទនៅថ្ងៃអង្គារ និងថ្ងៃពុធ ដោយសារកម្តៅ។ ក្រុមហ៊ុនសំណង់ត្រូវបានបង្ខំឱ្យប៉ះប៉ូវសម្រាប់អាកាសធាតុធ្ងន់ធ្ងរ ដើម្បីធានាសុវត្ថិភាពកម្មករ៕



