ពងកូនក្រពើភ្នំចំនួន៤៣ ត្រូវបានអ្នកជំនាញរកឃើញ នៅតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ
S
Soriya Sou
25 មិថុនា 2025 06:00 AM

រាជធានីភ្នំពេញ៖ សំបុកពងកូនក្រពើចំនួន៣ មានពងសរុបចំនួន៤៣គ្រាប់ ត្រូវបានអ្នកជំនាញពាក់ព័ន្ធសហការគ្នារកឃើញ នៅឧទ្យានជាតិជួរភ្នំក្រវាញ។ នេះបើតាមការឱ្យដឹងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃពុធទី២៥មិថុនា ឆ្នាំ២០២៥...។

រូបភាពពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ក្រសួងកសិកម្ម បានបញ្ជាក់ថា នេះជាដំណឹងដ៏រីករាយ ដែលពងកូនក្រពើចំនួន៤៣ខាងលើ ត្រូវបានរកឃើញដោយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម , ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន កាលពីពាក់កណ្តាលខែមិថុនា នៅតំបន់ឆាយរាប និងអូរសោម នៃឧទ្យានជាតិជួរភ្នំក្រវាញ។ បើតាមក្រសួងកសិកម្ម ក្នុងចំណោមពងសរុបចំនួន៤៣នេះ ពងដែលមានលទ្ធភាពបង្កកំណើតបានមានចំនួន៣៤គ្រាប់ ហើយត្រូវបានយាមការយ៉ាងម៉ត់ចត់ពីសំណាក់មន្ត្រីជំនាញ និងសហគមន៍មូលដ្ឋាន ខណៈពងកូនក្រពើទាំងនេះត្រូវបានរំពឹងថា នឹងញាស់នៅចន្លោះខែសីហាខាងមុខ។

រូបភាពពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សូមជម្រាបថា ក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងធម្មជាតិ។ កាលពីឆ្នាំ២០២៤ កន្លងទៅ កម្ពុជាបានរកឃើញពងកូនក្រពើភ្នំចំនួន​៦៥គ្រាប់​ ដែលបានញាស់ជាកូនចំនួន៦០ក្បាល ចូលទៅរស់នៅក្នុងធម្មជាតិប្រកបដោយជោគជ័យ។ ក្រសួងកសិកម្ម បានចាត់ទុកការរកឃើញពងកូនក្រពើភ្នំ ជាបន្តបន្ទាប់ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ពិតជាបានបង្ហាញពីភាពជោគជ័យនៃការងារអភិរក្សក្រពើភ្នំនៅប្រទេសកម្ពុជា និងបានបញ្ជាក់ថា តំបន់ជួរភ្នំក្រវាញ នេះគឺជាជម្រកដ៏សំខាន់បំផុតសម្រាប់សត្វក្រពើធម្មជាតិ ហើយផ្តល់នូវក្ដីសង្ឃឹមសម្រាប់ការកើនឡើងនៃប្រភេទនេះនៅក្នុងធម្មជាតិ៕

រូបភាពពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត