ទោះយោធាថៃធ្វើអាក្រក់ដាក់កម្ពុជា តែក្រុមជួយសង្គ្រោះក្រុងប៉ោយប៉ែតបង្ហាញភាពមនុស្សធម៌តាមរយៈការជួយសង្គ្រោះស្ត្រីជនជាតិថៃ២នាក់ឆ្លងព្រំដែន
អាន ប៊ុនរ័ត្ននៈ
24 មិថុនា 2025 08:29 AM

ក្រុងប៉ោយប៉ែត៖ យោធាថៃបានប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា ជាឯកតោភាគី ដោយអនុញ្ញាតឱ្យមានការឆ្លងដែនចេញ-ចូលបានតែលើផ្នែកមនុស្សធម៌ (អ្នកជំងឺ) និងសិស្សសាលាប៉ុណ្ណោះ។ ជាក់ស្តែង នៅរសៀលថ្ងៃអង្គារទី២៤មិថុនានេះ សង្គ្រោះបឋមក្រុងប៉ោយប៉ែតដែលមានលោក នួន នីគីដា ជាប្រធាន បានដឹកនាំក្រុមការងារជួយសង្គ្រោះស្ត្រីជនជាតិថៃចំនួនពីរនាក់ឆ្លងដែនជូលទៅសង្គ្រោះអាយុជីវិតនៅឯប្រទេសថៃ និងបាននាំយកស្ត្រីជនជាតិខ្មែរពីរនាក់ពីផ្សាររុងគ្លឿចូលមកកម្ពុជាវិញ។

លោក នួន នីគីដា បានថ្លែងប្រាប់សហការីអង្គភាពសារព័ត៌មាន SBM News ប្រចាំនៅខេត្តបន្ទាយមានជ័យថា ច្រកទ្វារអន្តរជាតិបានបិទក៏ពិតមែន តែសម្រាប់សិស្សសាលា និងអ្នកជំងឺ គឺនៅអាចចេញ-ចូលឆ្លងដែនបាន។ សម្រាប់ថ្ងៃនេះ លោក និងក្រុមការងារបានបញ្ជូនស្ត្រីជនជាតិថៃមានផ្ទៃពោះពីរនាក់(មានបញ្ហារលូតកូន) ចូលទៅសង្គ្រោះអាយុជីវិតនៅឯប្រទេសថៃ និងបានយកស្ត្រីអ្នកជំងឺខ្មែរចេញពីផ្សាររុងគ្លឿមកព្យាបាលនៅក្នុងប្រទេសកម្ពុជាវិញ ហើយលោកសង្ឃឹមថា អ្វីៗនឹងល្អប្រសើរឡើងវិញចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ដែលមានបញ្ហាជម្លោះព្រំដែនជាមួយគ្នានាពេលនេះ។ សូមសណ្តាប់កិច្ចសម្ភាសន៌រវាង លោក នួន នីគីដា ជាមួយអង្គភាពសារព័ត៌មាន SBM News ដូចតទៅ.........៖

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត