ក្រៅ​ពី​​រសជាតិ​ជូរ-ផ្អែម​ឆ្ងាញ់ ផ្លែស្វាយ​ផ្តល់គុណប្រយោជន៍៦​យ៉ាងដល់រាងកាយដែលនឹកស្មានមិនដល់
S
Sreyleak Yith
06 មិថុនា 2025 01:00 AM

 សុខភាព៖​ ផ្លែស្វាយ ជាផ្លែឈើមួយប្រភេទដែល​រសជាតិ​ជូរផ្អែម​ ឈ្ងុយ​ឆ្ងាញ់ គេអាចយកវាមកច្នៃសម្រាប់បរិភោគបានច្រើនយ៉ាងដូចជា ទទួលទានផ្លែទុំស្រស់ កិនក្រឡុកជាទឹកស្វាយ ឬចម្អិនកូរធ្វើជាដំណាប់ក៏បាន។ លើសពីនេះ ផ្លែស្វាយបាន​ផ្តល់​ អត្ថ​ប្រយោជន៍​៦​យ៉ាង ដល់រាងកាយរាល់ពេលលោកអ្នកបានទទួលទាន…។

១-បំបាត់​ការទល់លាមកក្នុងការសិក្សា​មួយលើ​មនុស្ស​មាន​ជំងឺ​ទល់​លាមករកឃើញ​ថា ការបរិភោគ​ផ្លែស្វាយ​ជួយ​ព្យាបាល​ជំងឺ​នេះ ជាង​ការ​ផឹក​ថ្នាំ​ជាតិ​សរសៃ​ទៅ​ទៀត។ លើសពីនេះ ផ្លែស្វាយ អាច​ជួយ​កម្ចាត់ឧស្ម័ន និង​ការ​ហើមពោះដែល​ជារោគសញ្ញា​ជំងឺ​ពោះវៀន។ ២-ការពារ​ជំងឺ​មហារីក៖​ តាម​ការសិក្សា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​របស់​ស្វាយ ពិតជាបាន​រារាំង​កំណើន​កោសិកា​មហារីក​សុដន់​មែន។ ៣-បង្កើន​មុខងារ​ប្រព័ន្ធ​ការពារទឹក​ផ្លែ​ស្វាយ សម្បូរ​ដោយ​វីតាមីន A ជា​សារធាតុ​បំប៉ន​សំខាន់ ជួយ​ដល់​មុខងារ​របស់​ប្រព័ន្ធ​ការពារ រួមទាំង​ការ​ផលិត និង​សកម្មភាព​របស់​កោសិកា​ឈាម​-ស។

៤-ជួយ​​សុខភាព​ភ្នែក៖ សារធាតុប្រឆាំង​អុកស៊ីតកម្ម លូទីន (Lutein) និងហ្សេសានធីន (Zeaxanthin) មានក្នុង​ផ្លែស្វាយជួយ​​ដល់​ភ្នែកដូចជា ជួយ​ការពារ​រ៉េទីន ​កែវភ្នែក ​បង្កើន​ចម្ងាយ​សម្លឹង​មើល និង​កាត់បន្ថយ​រយៈពេលដែល​ភ្នែក​សម្រប​ទៅ​នឹង​សម្ពាធ​នៃ​ពន្លឺ។ ៥-ជួយ​សុខភាព​ស្បែក និង​សក់វីតាមីន A ក្នុង​ផ្លែស្វាយ ជួយ​បង្កើត និង​រក្សា​ជាលិកាដែលមាននៅ​ក្នុង​ស្បែក សក់ និង​ក្រពេញ​ក្រោម​ស្បែក។ លើសពីនេះ ផ្លែស្វាយក៏សម្បូរ​វីតាមីន C ដែរ ដោយ​សារធាតុ​បំប៉ននេះ ចាំបាច់​សម្រាប់​ផលិត​ខូឡាជេនជួយ​ដល់ស្បែក និង​បង្ការ​ស្នាម​ជ្រួញ។

៦-ជួយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ការសិក្សា​រយៈពេល១២​សប្ដាហ៍ លើ​បុរស​មាន​ជំងឺ​ធាត់២០​នាក់ និង​ស្ត្រី១០​នាក់ ដោយ​ឱ្យ​ញ៉ាំ​ដំណាប់​ស្វាយ១០​ក្រាមរាល់​ថ្ងៃ។ លទ្ធផលឃើញ​ថា អ្នកទាំងនេះ​ មាន​កម្រិត​ជាតិស្ករទាប​ក្នុង​ឈាមដែលអាចមកពីសមាសធាតុ​ជីវសកម្មក្នុង​ផ្លែស្វាយ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ក្នុង​ការ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត