
ក្រុងក្រចេះ៖ គម្រោងសាងសង់ពង្រីកកំណាត់ផ្លូវខេត្តលេខ៣៧៧ ចាប់ពីរង្វង់មូលព្រាប-ស រហូតដល់រង្វង់មូលខ្លាស្ទុះ ក្នុងខេត្តក្រចេះ បច្ចុប្បន្ន កំពុងបន្តចាក់ក្រាលថ្មមិច ខណៈគិតត្រឹមខែមិថុនា ឆ្នាំ២០២៥នេះ សម្រេចបានជាង៦០ភាគរយ...។

កំណាត់ផ្លូវខេត្តដែលតភ្ជាប់ចាប់ពីរង្វង់មូលខ្លាស្ទុះ ទៅរង្វង់មូលព្រាប-ស នេះ ស្ថិតនៅក្នុងសង្កាត់ក្រចេះ និងសង្កាត់អូរឫស្សី ក្រុងក្រចេះ។ គម្រោងផ្លូវនេះមានប្រវែង ៥ ០២៥ម៉ែត្រ ៤គន្លង «២ទៅ ២មក» សម្រាប់រថយន្តធ្វើចរាចរណ៍ និង២គន្លង «១ទៅ ១មក»សម្រាប់ទោចក្រយាន។ ផ្លូវនេះត្រូវបានកំណត់ឈ្មោះថា «មហាវិថីសម្ដេចតេជោ ហ៊ុន សែន» ក្រោយការសាងសង់គេរំពឹងថា ផ្លូវនេះអាចជួយបញ្ជៀសចរាចណ៍ និងកាត់បន្ថយគ្រោះថ្នាក់ ហើយអាចលើកស្ទួយសោភ័ណភាពខេត្ត ដោយមានសួនច្បារ កន្លែងហាត់ប្រាណ ដែលជាគុណប្រយោជន៍ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ។
សូមជម្រាបថា «មហាវិថីសម្ដេចតេជោ ហ៊ុន សែន» ក្នុងខេត្តក្រចេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ ដោយគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៦៕ រាយការណ៍ដោយ៖ ភ្នាក់ងាSN





