មិនត្រឹមតែឆ្ងាញ់! កៅឡាក់ក៏ផ្តល់គុណប្រយោជន៍ជាច្រើនដល់រាងកាយ
S
Sreyleak Yith
10 ខែមុន

សុខភាព៖ ផ្លែកៅឡាក់ ជាប្រភេទគ្រាប់ធញ្ញជាតិមួយល្អសម្រាប់សុខភាព ប៉ុន្តែមនុស្សមួយចំនួនមិនបានដឹងទ្បើយថា ការទទួលទានកៅឡាក់មានអត្ថប្រយោជន៍ជាច្រើន ថ្ងៃនេះ SBM News នឹងមកលើកយកគុណប្រយោជន៍ទាំង៦ ដែលទទួលបានពីផ្លែកៅឡាក់ឱ្យលោកអ្នកបានជ្រាប…។

អត្ថប្រយោជន៍ទាំង៦មានដូចជា៖ ១.ពង្រឹងប្រព័ន្ធភាពស៊ាំ៖ ការប្រមូលផ្ដុំនៃ វីតាមីន C ខ្ពស់ និងសមាសធាតុប្រឆាំងអុកស៊ីតកម្មដទៃទៀតនៅក្នុងផ្លែកៅឡាក់ ធ្វើឱ្យពួកវាបង្កើនការការពារប្រព័ន្ធការពាររាងកាយ។ វីតាមីន C មិនត្រឹមតែរំញោចដល់ការផលិតកោសិកាឈាម-សប៉ុណ្ណោះទេ ថែមទាំងដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយតាមរកពពួករ៉ាឌីកាល់សេរីនៅក្នុងរាងកាយ និងបន្សាបរ៉ាឌីកាល់ទាំងនេះមុនពេលពួកវាធ្វើឱ្យកោសិកាដែលមានសុខភាពប្រែប្រួល ឬកាត់បន្ថយ oxidative stress នៅក្បែរសរីរាង្គដែលសំខាន់ៗ។ ក្នុងនោះ ផ្លែកៅឡាក់ ក៏អាចជួយប្រព័ន្ធភាពស៊ាំទប់ទល់ភ្នាក់ងារបង្ករោគ។ល។ ២.ការពារពីជំងឺទឹកនោមផ្អែម៖ ផ្លែកៅឡាក់ អាចដើរតួក្នុងការពារ និងការគ្រប់គ្រងជំងឺទឹកនោមផ្អែម។ ផ្លែកៅឡាក់ មានជាតិសរសៃខ្ពស់ និងមានជាតិស្ករទាប ដូច្នេះហើយទើបផ្លែនេះអាចធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើងយឺត បើប្រៀបធៀបទៅនឹងអាហារដែលមានជាតិស្ករខ្ពស់។ លើសពីនេះ កៅឡាក់ក៏ជួយការពារការកើនឡើង និងការធ្លាក់ចុះនៃជាតិស្ករក្នុងឈាម ។

៣.ជួយគ្រប់គ្រងសម្ពាធឈាម៖ នៅពេលនិយាយពីការបញ្ចុះសម្ពាធឈាម សារធាតុរ៉ែមានសារសំខាន់តិចតួចជាងប៉ូតាស្យូម។ ប៉ូតាស្យូមមាននៅក្នុងផ្លែកៅទ្បាក់ អាចគ្រប់គ្រងចលនាទឹកនៅក្នុងខ្លួន ហើយក៏មានតួនាទីជាថ្នាំរំញោចសរសៃឈាមបង្កើនលំហូរឈាម និងបញ្ចេញភាពតានតឹងលើសរសៃឈាមផងដែរ។ ការកាត់បន្ថយសម្ពាធឈាម អាចបង្កើនសុខភាពសរសៃឈាមបេះដូងទូទៅ និងកាត់បន្ថយហានិភ័យនៃការ គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ៤. ជួយបំបាត់បញ្ហាប្រព័ន្ធរំលាយអាហារ៖ ផ្លែកៅឡាក់ មានជាតិសរសៃខ្ពស់មានឥទ្ធិពលក្នុងការការពារក្រពះ-ពោះវៀន។ ចំពោះ ជាតិសរសៃជួយជំរុញចលនានៅក្នុងពោះវៀនជួយគ្រប់គ្រងការបន្ទោបង់ ការពារពីការរលាក និងអាការមិនស្រួលក្នុងពោះ។ បន្ថែមពីនេះ ជាតិសរសៃក៏អាចជួយបង្កើនការស្រូបយកសារធាតុចិញ្ចឹម ដែលទទួលបានច្រើនពីអាហារដែលបានបរិភោគ។

៥. ជួយមុខងារខួរក្បាលប្រសើរឡើងមុខងារខួរក្បាល និងការចងចាំ ត្រូវបានធ្វើឱ្យប្រសើរឡើងតាមវិធីមួយចំនួនដោយការញ៉ាំគ្រាប់កៅឡាក់។ គ្រាប់ទាំងនេះសម្បូរទៅដោយក្រុមវីតាមីន B ដែលត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងការអភិវឌ្ឍ និងមុខងារសរសៃប្រសាទ។ លើសពីនេះប៉ូតាស្យូម ដែលមាននៅក្នុងផ្លែនេះក៏អាចបង្កើនលំហូរឈាមទៅកាន់ខួរក្បាល និងលើកកម្ពស់សុខភាពប្រព័ន្ធប្រសាទជួយបង្កើនការផ្ដោតអារម្មណ៍ និងការចងចាំ។ ៦.ការពារជំងឺរ៉ាំរ៉ៃ៖ ជំងឺរ៉ាំរ៉ៃគ្រប់ប្រភេទបណ្ដាលមកពីការបញ្ចេញរ៉ាឌីកាល់សេរី ដែលជាធម្មជាតិនៃកោសិកាផ្លូវដង្ហើម។ ទាំងនេះអាចបណ្ដាលឱ្យកោសិកាដែលមានសុខភាពល្អផ្លាស់ប្ដូរ ជាលទ្ធផលអាចកើតមហារីក oxidative stress និងជំងឺរ៉ាំរ៉ៃមួយចំនួន។ បើគ្មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចមាននៅក្នុងផ្លែកៅឡាក់ នោះរាងកាយនឹងត្រូវប្រយុទ្ធប្រឆាំងមេរោគច្រើនដូចប្រយុទ្ធច្រើនសមរភូមិអ៊ីចឹងដែរ។ ដូច្នេះការបង្កើនការការពារដោយទទួលផ្លែកៅឡាក់បន្តិចបន្តួចក្នុងមួយថ្ងៃ គឺជារឿងល្អ៕ ដកស្រង់ពី ៖ Hello គ្រូពេទ្យ


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត