ក្ដៅហួសថ្លែង! សីតុណ្ហភាពនៅអេមីរ៉ាត់អារ៉ាប់រួម ឡើងដល់កំណត់ត្រា៥១,៦អង្សាសេ
N
Nary Vann
25 ឧសភា 2025 10:00 AM

ទីក្រុងឌូបៃ៖ អេមីរ៉ាត់អារ៉ាប់រួម (ភាសាអារ៉ាប់៖ الإمارات) បានបំបែកកំណត់ត្រាសីតុណ្ហភាពនៅខែឧសភារបស់ខ្លួន ក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា ដោយឈានដល់ ៥១,៦អង្សាសេ កាលពីថ្ងៃសៅរ៍ទី២៤ខែឧសភាម្សិលមិញ...។

មជ្ឈមណ្ឌលជាតិ នៃឧតុនិយម បាននិយាយនៅក្នុងការប្រកាសថា សីតុណ្ហភាពខ្ពស់បំផុតដែលត្រូវបានកត់ត្រានៅទូទាំងប្រទេសថ្ងៃនេះ គឺ៥១,៦អង្សាសេនៅទីក្រុងស្វីហាន់ (سُوَيْحَان) នៅម៉ោង១ៈ៤៥នាទីរសៀល ម៉ោងក្នុងស្រុក ពោលគឺត្រឹមតែ០,៤អង្សាសេពីកំណត់ត្រាកម្តៅទាំងមូល នៅក្នុងប្រទេសឈូងសមុទ្ទនេះ។ ការិយាល័យឧតុនិយមបានឱ្យដឹងថា សីតុណ្ហភាពខ្ពស់បំផុតដែលបានកត់ត្រានៅក្នុង UAE ចាប់តាំងពីឆ្នាំ២០០៣ គឺ៥២អង្សាសេនៅលើកោះអាល់ យ៉ាសាទ (الياسات) របស់រាជធានីអាប៊ូដាប៊ី (أبوظبي) ក្នុងឆ្នាំ២០១០។ ប្រទេសវាលខ្សាច់ ដែលជាប្រទេសនាំចេញប្រេងលំដាប់ពិភពលោកមួយស្ថិតនៅក្នុងតំបន់ដែលក្ដៅបំផុតរបស់ភពផែនដី ហើយងាយរងគ្រោះទៅនឹងការប្រែប្រួលអាកាសធាតុ។

យោងតាមការិយាល័យឧតុនិយមបានឱ្យដឹងថា សីតុណ្ហភាពនៅទីក្រុងស្វីហាន់ និងសីតុណ្ហភាព៥០,៤អង្សាសេមួយថ្ងៃមុននៅក្នុងរាជធានីរបស់ប្រទេស កើនឡើងលើសពីកំណត់ត្រាមុនសម្រាប់ខែឧសភា ៥០,២អង្សាសេដែលបានកត់ត្រាក្នុងឆ្នាំ២០០៩។ អេមីរ៉ាត់អារ៉ាប់រួម ជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាស្តីពីអាកាសធាតុ COP28 ក្នុងឆ្នាំ២០២៣ ទើបតែបានលេចចេញជាកំណត់ត្រាកាលពីខែមេសា ជាមួយនឹងកម្រិតខ្ពស់ប្រចាំថ្ងៃជាមធ្យមគឺ៤២,៦អង្សាសេ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត