អគារអាយុកាលជាង១០០ឆ្នាំ គ្រោងដាក់ប្រើប្រាស់វិញ ដើម្បីឱ្យកូនខ្មែរស្វែងយល់ពីដំណើរការជួសជុលអង្គរ
S
Soriya Sou
25 ឧសភា 2025 11:00 AM

ក្រុងសៀមរាប៖ បន្ទាប់ពីជួសជុលឱ្យមានសោភ័ណភាពស្អាតឡើងវិញហើយនោះ អគារអាយុកាលជាង១០០ឆ្នាំ ដែលត្រូវបានកសាងឡើងតាំងពីសម័យបារាំង នឹងត្រូវដាក់ឱ្យប្រើប្រាស់ឡើងវិញ ដើម្បីឱ្យកូនខ្មែរបានស្វែងយល់ពីប្រវត្តិសាស្ត្រ..។

រូបភាពពី អាជ្ញាធរជាតិអប្សរា
រូបភាពពី អាជ្ញាធរជាតិអប្សរា

លោក ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី២៥ឧសភានេះថា អគារនេះមានអាយុកាលជាង១០០ឆ្នាំ និងមានទីតាំងនៅផ្នែកពាយ័ព្យនៃប្រាសាទបាយ័ន។ លោកថា អគារអាយុកាលជាង១០០ឆ្នាំនេះ គឺជាឃ្លាំងនៃអភិរក្សដ្ឋានទី១ ដែលបានកសាងឡើងតាំងពីសម័យបារាំង និងមានលក្ខណៈជារោង សម្រាប់បម្រើឱ្យការងារជួសជុសប្រាសាទបុរាណនានា ក្នុងតំបន់អង្គរ។ ដោយសារអគារនេះ មានលក្ខណៈតូចមិនអាចពង្រីកបាន ព្រោះអាចប៉ះពាល់ដល់ប្រាសាទ និងមិនអាចទ្រទ្រង់ការងារអភិរក្សដែលមានទំហំធំ ទើបនៅពេលនេះ អ្នកគ្រប់គ្រងបានសម្រេចចិត្តប្តូរមកកសាងអគារអភិរក្សដ្ឋានថ្មី ដែលមានទីតាំងនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ទល់មុខវត្តព្រះឥន្ទកោសីយរហូតដល់សព្វថ្ងៃនេះ។ 

លោក ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា
លោក ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា

បើតាម លោក ឡុង កុសល បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបានជួសជុលអគារនេះឱ្យមានសោភ័ណភាពឡើងវិញ ព្រមទាំងមានគម្រោងប្រើប្រាស់ជាថ្មីនៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីបម្រើឱ្យផ្នែកវិស័យទេសចរណ៍ និងការសិក្សាស្រាវជ្រាវជុំវិញកិច្ចការអភិរក្សអង្គរ។ លោកបានសង្កត់ធ្ងន់ថា ការដាក់ឱ្យប្រើប្រាស់អគារអភិរក្សទី១ នេះឡើងវិញ គឺក្នុងគោលបំណងចង់ឱ្យកូនខ្មែរជំនាន់ក្រោយ និងភ្ញៀវទេសចរទាំងជាតិ-អន្តរជាតិទាំងហ្លាយ បានយល់ដឹងពីប្រវត្តិសាស្ត្រ និងដំណើរនៃការជួសជុលអង្គរ កាលពីសម័យមុន ថាតើប្រព្រឹត្តទៅយ៉ាងណា? ហើយតើគេប្រើប្រាស់ឧបករណ៍អ្វីខ្លះ? និងប្រើប្រាស់បច្ចេកទេសបែបណា? បន្ថែមលើនេះ អគារដែលសាងសង់កាលពីជំនាន់បារាំងខាងលើ ក៏នឹងត្រូវរៀបចំជាកន្លែងប្រគល់សម្ភារ ឬរបស់របរផ្សេងៗដែលភ្ញៀវទេសចរជ្រុះ ឬភ្លេចនៅតាមប្រាសាទផងដែរ៕

រូបភាពី អាជ្ញាធរជាតិអប្សរា
រូបភាពី អាជ្ញាធរជាតិអប្សរា
រូបភាពពី អាជ្ញាធរជាតិអប្សរា
រូបភាពពី អាជ្ញាធរជាតិអប្សរា
រូបភាពពី​ អាជ្ញាធរជាតិអប្សរា
រូបភាពពី​ អាជ្ញាធរជាតិអប្សរា
រូបភាពពី​ អាជ្ញាធរជាតិអប្សរា
រូបភាពពី​ អាជ្ញាធរជាតិអប្សរា
រូបភាពពី​ អាជ្ញាធរជាតិអប្សរា
រូបភាពពី​ អាជ្ញាធរជាតិអប្សរា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត