បើចង់ឱ្យ​សន្លាក់​មាន​សុខភាព​ល្អ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កុំសាងទម្លាប់ទាំង៥យ៉ាងនេះ
S
Sreyleak Yith
24 ឧសភា 2025 01:00 AM

សុខភាព៖​ ការឈឺសន្លាក់ មិនមែនទាល់តែដល់វ័យចំណាស់ទើបកើតមាននោះទ្បើយ​​ បច្ចុប្បន្ន គេសង្កេតឃើញថា អ្នកមានវ័យអាយុតិចក៏អាចឈឺសន្លាក់បានដោយសារតែទម្លាប់ប្រចាំថ្ងៃមួយចំនួន។​ ដូចនេះ បើចង់ឱ្យសន្លាក់​មាន​សុខភាព​ល្អ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមចៀសវាង​ទម្លាប់​ទាំង​៥យ៉ាង ដែលមានដូចខាងក្រោម…។

១.ការទទួលទាន​ភេសជ្ជៈ​​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន​ជ្រុល​។ យោង​តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​តិច​ជាង​៤០០មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ អាច​​ជួយ​រក្សា​សុខភាព​សន្លាក់ឱ្យ​នៅ​រឹងមាំ​ល្អ​​​។ តែបើការទទួលទានជាតិ​កាហ្វេអ៊ីន​ច្រើន​ជ្រុលអាច​បំផ្លាញ​សន្លាក់​ពីព្រោះ​អាច​​​រារាំង​ដល់​ការ​លូតលាស់​នៃ​ឆ្អឹង​។ ២.អង្គុយ​ ឬ​ឈរ​រយៈពេល​យូរ​៖​ នៅពេល​​អង្គុយ​បង្កើនបន្ទុកនៅលើឆ្អឹងកង-ក ដើម​ទ្រូង និង​ចង្កេះ ដែល​អាច​បណ្ដាល​ឱ្យ​ឈឺ​សន្លាក់​ និង​ឈឺចាប់​នៅ​ខ្នង​ផ្នែក​ខាង​ក្រោម​។ លើសពីនេះ ការ​ឈរ​យូរ​ពេក​ ក៏​អាច​បង្ក​ជា​បញ្ហា​សន្លាក់​ដូច​គ្នាពីព្រោះ ​វា​អាច​ធ្វើ​ឱ្យ​សន្លាក់​​នៅ​ឆ្អឹង​ខ្នង​ ត្រគាក ជង្គង់​ ​ជើង​ចុក​រួយ​​ និង​ប៉ះពាល់​ដល់​ការ​ធ្វើ​ចលនាជាដើម។​ យូរ​ៗ​ទៅវា​អាច​បណ្ដាលឱ្យ​ខូចខាត​ដល់​សរសៃ​ពួរ និង​សរសៃ​ចំណង​ឆ្អឹង​។ 

៣.ការទទួលទាន​ជាតិ​កាល់ស្យូមមិន​គ្រប់គ្រាន់​អាហារ​​ធ្វើ​ពី​ទឹក​ដោះ​គោ​ផ្ទុក​ជាតិ​កាល់ស្យូម​​ មាន​សារសំខាន់​ណាស់សម្រាប់​សុខភាព​ឆ្អឹង និង​សន្លាក់​។ តែបើទទួលទាន​ជាតិ​កាល់ស្យូមមិន​គ្រប់គ្រាន់ វាអាចធ្វើឱ្យឈឺសន្លាក់។ ដូច​នេះ គប្បី​បំពេញ​ជាតិ​កាល់ស្យូម​ ដោយ​បរិភោគ​ អាហារ​​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ខ្ពស់ដូចជា​​ អាហារ​ធ្វើ​ពី​ទឹក​ដោះ​គោ ទឹក​ដោះ​គោ​ជូរ បន្លែ​ស្លឹក​បៃតង និង​គ្រាប់​ធញ្ញជាតិ​ ។ល។ នៅពេល​រាងកាយទទួល​បាន ជាតិ​កាល់ស្យូម ​គ្រប់គ្រាន់​ វា​អាច​​ការពារ​​ពីការ​​ជំងឺ​ពុក​ឆ្អឹង កង្វះ​​បរិមាណ និង​គុណភាព​ឆ្អឹង។ ៤.ទទួល​ទឹក​មិនគ្រប់គ្រាន់​៖​ ទឹក​មាន​សារសំខាន់​​ណាស់​សម្រាប់​ការ​បង្កើត​សារធាតុ​រាវ synovial ​នៅ​ក្នុង​សន្លាក់ ​ដែល​ជួយ​ឱ្យ​សន្លាក់​មាន​រម្អិល និង​បង្កើត​ការ​លូតលាស់​នៃ​កោសិកា​​ថ្មី​ៗ​នៅ​ក្នុង​ឆ្អឹង​ខ្ចី​។ នៅ​ពេល​ដែលទទួល​​ទឹកមិន​គ្រប់គ្រាន់​ ទឹក​រម្អិល ​នឹង​ត្រូវ​បាន​កាត់បន្ថយ​​ជា​ហេតុ​នាំ​ឱ្យ​រលាក​សន្លាក់ ​ឬ​ឈឺចាប់​នៅ​ក្នុង​សន្លាក់។​  

៥.ពាក់​ស្បែក​ជើង​កែង​ញឹកញាប់​៖​ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​​ មាន​កម្លាំង​កើន​ឡើង​នៅ​ពាសពេញ​សន្លាក់​ជង្គង់​ នៅ​ពេល​ដែល​ពាក់​ស្បែក​ជើង​កែង​ខ្ពស់​​សម្ពាធ​នៅ​លើ​សន្លាក់​ក៏​​កើត​ឡើង​​ផង​ដែរ ប្រសិនបើ​​ពាក់​ស្បែក​ជើង​កែង​ជិត​៤សង់ទីម៉ែត្រ​។ ហេតុ​នេះ​ហើយ​​ គប្បី​ជៀសវាង​ពាក់​ស្បែក​ជើង​កែង​ខ្ពស់​ញឹកញាប់​ ឬ​រយៈពេល​យូរ​ពីព្រោះ​ថា​ វា​អាច​​ធ្វើ​ឱ្យសម្ពាធ​កើន​ឡើង​នៅ​ជង្គង់​បណ្ដាលឱ្យ​​​មាន​ការ​ប្រែប្រួល​ខុស​​ពី​ធម្មតា​នៃ​សន្លាក់​៕ ដកស្រង់ពី៖​  Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត