អគ្គនាយករងអត្តសញ្ញាណកម្ម អំពាវនាវឱ្យអ្នកកាន់អត្តសញ្ញាណបណ្ណជិតផុតកំណត់ ឆាប់មកបន្តសុពលភាព
S
Soriya Sou
22 ឧសភា 2025 09:45 AM

រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបន្តអំពាវនាវដល់សាធារណជន ជាពិសេស អ្នកដែលកាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅមានសុពលភាពត្រឹម៦ខែ ឬតិចជាងនេះ សូមប្រញាប់ទៅបន្តសុពលភាព កុំចាំដល់មានកិច្ចការត្រូវប្រើប្រាស់បន្ទាន់ ទើបរត់ទៅធ្វើ…។

រូបតំណាង
រូបតំណាង

អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បញ្ជាក់ថា បើទោះបីជាមិនមានការផាកពិន័យចំពោះអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលផុតសុពលភាព ប៉ុន្តែពលរដ្ឋកាន់អត្តសញ្ញាណបណ្ណជិតផុតកំណត់ត្រូវរួសរាន់ទៅធ្វើ ព្រោះការទៅបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មុនផុតសុពលភាព១៨០ថ្ងៃ វានឹងធានាបានថា សាមីខ្លួននៅមានអត្តសញ្ញាណបណ្ណចាស់សម្រាប់ទុកប្រើប្រាស់ និងពុំចាំបាច់រង់ចាំ ពេលត្រូវការប្រើប្រាស់បន្ទាន់ទើបទៅធ្វើ។ លោកថា ការបន្តសុពលភាពអត្តសញ្ញាណបណ្ណនេះទៀតសោត សាមីខ្លួនអាចអញ្ជើញទៅបំពេញបែបបទ ដើម្បីថតធ្វើថ្មីបាន ដោយយកតែអត្តសញ្ញាណបណ្ណចាស់នោះប៉ុណ្ណោះ។

លោក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម 
លោក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម 

សម្រាប់ទីតាំងផ្ដល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ពលរដ្ឋអាចអញ្ជើញទៅតាមទីតាំងមួយចំនួនដូចជា៖ នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, ផ្សារទំនើបអ៊ីអន២, និងផ្សារទំនើបអ៊ីអនមានជ័យ (អ៊ីអន៣)។ ពលរដ្ឋក៏អាចអញ្ជើញទៅធ្វើបាននៅតាមបណ្ដាប៉ុស្ដិ៍នគរបាលរដ្ឋបាល, អធិការដ្ឋាននគរបាលក្រុង, ស្រុក, ខណ្ឌ, និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ផងដែរ៕

រូបតំណាង
រូបតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត